ភ្លើងឆេះ ផ្ទះ១ខ្នងនិងឆេះស្តង់ដាក់គីបអាវជជុះ២ល្វែង បណ្តាលអោយរបួសធ្ងន់ម្នាក់ នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្នុង១យប់មានករណីភ្លើងឆេះ ផ្ទះ១ខ្នងអស់ទាំងស្រុង និងឆេះផ្ទះល្វែងដាក់គីបអាវជជុះ២ស្តង់ អស់ទាំងស្រុងនិងបណ្តាលឲ្យមានមនុស្សរបួសធ្ងន់១នាក់។

ករណទី១ កើតនៅវេលាម៉ោង១១យប់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិតាម៉ៅ ឃុំសឿស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យឆេះផ្ទះអស់១ខ្នងមានទំហំ ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រធ្វើអំពីឈើប្រក់ស័ង្កសី។

លោកវរសេនីយ៍ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុក មង្គលបូរីបានឲ្យដឹងថាម្ចាស់ផ្ទះមាន ឈ្មោះវាំងធីភេទប្រុសអាយុ ៥៧ឆ្នាំភូមិតាម៉ៅ ឃុំសឿស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

មូលហេតុ មកពីម្ចាស់ផ្ទះបានបង្កាត់ភ្លើងដាំបាយ តែដោយស្រវឹងក៏ងោកងុយសម្រាន្តលក់ទៅ មិនបានពន្លតភ្លើងទើបបង្ករាកដាលឆេះអស់ផ្ទះ ហើយបង្ករបួសរលាករលួយស្បែក ដៃ ខ្នងនិងក្បាល ហើយបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី។ ឯផ្នែកសម្ភារៈ អង្ករមួយការ៉ុង ចានឆ្នាំងភួយមុង សរុបជាទឹកប្រាក់ចំនួន ២ ៥០០ .០០០រៀល។

ករណីទី២ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកវរ:សេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងដែរថា នៅយប់ថ្ងៃទី៤ខែសីហា នោះ មានភ្លើងឆេះចេញពីស្តង់ចំនួនពីល្វែងដាក់ទំនិញគីបខោអាវជជុះ ដែលស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មូលហេតុមកពីទុស្សេខ្សែរភ្លើងឆេះចេញពីស្តង់២ល្វេងនោះ។ សំភារៈខូចខាតមានតម្លៃច្រើន។

ក្នុងនោះមានរថយន្តសង្រោះអគ្គីភ័យចំនួន៣គ្រឿងទឹកចំនួន៤ស៊ីទែន ក្នុងនោះរថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងរបស់អធិការដ្ឋាននគរបាលក្រុង របស់ក្រុមហ៊ុនត្រូពីកាណា និងរបស់សាលាក្រុងនិងកម្លាំងបានទៅជួយសង្គ្រោះពន្លត់។

ប៉ុន្តែមិនអាចជួយបាន គឺទាន់ពេលតែកុំអោយរាលដាលដល់ផ្ទះនិងសំណង់នៅជិតខាងប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published.