កម្លាំងនគរបាលការពារព្រំដែន ត្រូវបង្កើនបង្ក្រាបរាល់បទល្មើសនិងការឆ្លងដែនខុសច្បាប់

ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដាក់បទបញ្ជារជម្រុញអោយកងកម្លាំងនគរបាលការពារព្រំដែន ត្រូវយកចិត្តទុកដាក់ ទទួលខុសត្រូវបង្កើនបង្ក្រាបរាល់បទល្មើសនិងការឆ្លងដែនខុសច្បាប់ ខណៈវីរុសដែលតានៃជម្ងឺកូវីត១៩ រាតត្បាតខ្លាំង។

លោកនិយាយដូច្នេះកាលពីថ្ងៃទី៣ខែសីហាឆ្នាំ២០២១ នៅពេលមានការអមដំណើរដោយលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ទទួលផែនការងារសេនាធិការ លោកវរសេនីយ៍ឯក វ៉ាត ចន្ថា នាយការិយាល័យ គណនេយ្យ នៃស្នងការដ្ឋាននគរបាលខេត្ត រួមសហការី បានបន្តចុះសួសុខទុក្ខ និងត្រួតពិនិត្យ ការរៀបចំសណ្តាប់ធ្នាប់ កងកម្លាំងការពារព្រំដែនមាន វរៈនគរបាលការពារព្រំដែនគោកលេខ៨០៧ កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក និងកម្លាំងដែលឈរជើងបិទខ្ទប់ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ព្រំប្រទល់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

លោកស្នងការ ក៏បានផ្តាំផ្ញើរដល់កង់កម្លាំងទាំងឡាយត្រូវបង្កើនការបង្ការការពារសុខភាព។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ រួមមានគ្រឿងឧបភោគ បរិភោគ មានទឹកបរិសុទ្ធវីតាល់ ,ម៉ាស និងកាបាំងពាក់មុខ ចែកជូនកងកម្លាំងតាមគោលដៅ និងកម្លាំងចម្រុះកំពុងបំពេញបេសកកម្មផងដែរ៕

Leave a Reply

Your email address will not be published.