ខេត្តបន្ទាយមានជ័យ ចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារថ្នាក់ខេត្ត ដើម្បីគ្រប់គ្រងថែទាំ និងព្យបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីសម្រេចលេខ២៦៤/២១ សសរចុះ ថ្ងៃ ទី ២៧ខែកក្កដា ឆ្នាំ ២០២១ ស្តីពីការបង្កើតក្រុមការងារថ្នាក់ខេត្ត ដើម្បីគ្រប់គ្រង ថែទាំ និងព្យបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ របសើរដ្ឋបាលខេត្តបន្ទាយមានជ័យ។

សូមរំលឹកថា យោងខ្លឹមសារវគ្គបណ្តុះបណ្តាល’’នីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ’’ តាមប្រព័ន្ធ ZOOM ក្រោមការដឹកនាំសម្របសម្រួលរបស់ លោកង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល នាថ្ងៃសៅរទី២៤ ខែកក្កដា ឆ្នាំ២០២១ ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំផ្ទាល់ដោយ លោក អ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ ព្រមទាំងអភិបាលរងខេត្តក្រុមការងារ មន្ទីរសុខាភិបាល មន្ទីរពេទ្យ អាជ្ញាធរក្រុង/ស្រុកទាំង៩ បានចូលរួមផងដែរ៕

Leave a Reply

Your email address will not be published.