ស្រុកអូរជ្រៅ បានទទួលការចាក់វ៉ាក់សាំងមុនគេ

បន្ទាយមានជ័យ ៖ ការចាក់វ៉ាក់សាំងមុនគេក្នុងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ គឺឃុំកូប។

លោកអាន វណ្ណៈ អភិបាលស្តិទីស្រុកអូរជ្រៅបានអោយដឹងកាលពីថ្ងៃទី២០ខែកក្កដាថា៖ យុទ្ធនាការលើកទី១ នៃ ការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ ពលរដ្ឋអាយុ១៨ឆ្នាំឡើងក្នុងឃុំកូប គ្រោងចំនួន៧.៨២៧នាក់/ស្រី៤.៤៨៤នាក់ ដែលត្រូវចាក់ដោយគ្រូៈេទទ្យនៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យពីថ្ងៃទី២០ដល់ថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២១ នៅ៦ស្ថានីយ៍/ទីតាំង។
គីនៅជាប់ផ្លូវជាតិលេខ៥ ចំនួន៤ទីតាំងនិងនៅក្នុងភូមិ២ទីតាំង ។

ទីតាំង៦នោះរួមមាន ៖ ១/វត្តសាមគ្គីរាម(អូរជ្រៅ) ២/វត្តពោធិ៍សុរិយារាម ។៣/សាលាស្រុក ៤/មន្ទីរពេទ្យបង្អែកអូរជ្រៅ ៥/វត្តរតនៈនិមិត្ត ៦/វត្តឧត្តរវារីកូនត្រី។

លោកសេស វិបុល អធិការនគរបាលស្រុកអូរជ្រៅបានអោយដឹងថ្ងៃទី២០ខែកក្កដាថា៖ ដំណើរការចាក់វ៉ាកសាំងស៊ីណូវ៉ាក់ក្នុង១ថ្ងៃមកនេះ បានប្រព្រឹត្តទៅដូចគ្រោងទុក។

ចំពោះមូលហេតុដែលឃុំកូបក្នុងចំណោមឃុំ៦នៃស្រុកអូរជ្រៅដែលបានអទិភាពទទួលចាក់វ៉ាក់សាំងមុនគេ៕

Leave a Reply

Your email address will not be published. Required fields are marked *