គ្រូពេទ្យព្រមានរលកទី៣ ផ្ទុះឡើង ចំពេលអាជ្ញាធរ បិទផ្សារហ៊ុយ ឡេង នៅក្រុងសិរីសោភ័ណ ក្រោយរកឃើញវិជ្ជមានកូវីដ១៩

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរក្រុងសិរីសោភ័ណ កាលពីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ បានបិទបណ្តោះអាសន្នផ្សារ ហ៊ុយ ឡេង ដែលជាផ្សារបោះដុំបន្លែ ផ្លៃឈើ ម្ហូបអាហារដ៏ធំជាងគេក្នុងក្រុងនេះ ស្ថិតនៅភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។ ការបិទនេះក្រោយរកឃើញវិជ្ជមានកូវីដ១៩ លើអាជីវករនិងអ្នកពាក់ព័ន្ធ១ចំនួន។ ចេះតែមានផ្ទុះករណីកូវីដ១៩ បន្តបន្ទាប់ដូច្នេះ គ្រូពេទ្យបានព្រមានថា អាចនឹងរលកទី៣ ផ្ទុះឡើង។

នាសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តនិងអនុប្រធាន លោកហឹល រ៉ាយ៉ាអភិបាលក្រុង និងមន្ត្រីក្រុមការងារជំនាញ មន្ត្រីអាជ្ញាធរ កងកម្លាំងទាំង៣ បានចូលរួមលើដំណើរការរបស់ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរសុខាភិបាលខេត្តនិងក្រុងសិរីសោភ័ណ ដែលបានយកសំណាកពីអ្នកប៉ះពាល់ ពាក់ព័ន្ធចំនួន៤៤៦នាក់/ស្រី២៩២នាក់នៅនឹងទីតាំងផ្សារហ៊ុយ ឡេង តែម្តង។

សូមរំលឹកថា លទ្ធផលតេស្តរហ័សរបស់គ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យបង្អែកសិរីសោភ័ណកាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា នៅមណ្ឌលសាលាបឋមសិក្សាហ៊ុន សែនសូភី បានរកឃើញវិជ្ជមានកូវីត ១៧ករណី ក្នុង១១ករណី ទាក់ទងក្រុមគ្រួសារអាជីវករលក់ផ្លែឈើនៅផ្សារហ៊ុយ ឡេង នេះ។ ក្នុងនោះមានកូនក្មេង៣នាក់និងទារកម្នាក់ផង។

ហេតុនេះ បានជារដ្ឋបាលនិងសុខាភិបាលខេត្ត ក្រុងត្រូវបើកកាឥរយកសំណាកនៅនឹងផ្សារផ្ទាល់។ ចំពោះ អ្នកនៅសេសសល់ ត្រូវទៅយកសំណាកនៅមណ្ឌលសាលាបឋមសិក្សាហ៊ុន សែន សុភីចាប់ពីថ្ងៃទី១៩ខែកក្កដាតទៅ។

លោកវេជ្ជបណ្ឌិតអ៊ាវ ដារាវុធ ប្រធានមន្ទីរពេទ្យបឭឲង្អែកសិរីសោភ័ណបានព្រមានថា ៖ រឿងដែលយើងព្រួយបារម្ភខ្លាំងប្រហែលជាអាចនឹងមកដល់រលកទី៣ ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះឭយើងទាំងអស់គ្នាមិនចូលរួមសហការៀតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកបានបន្តថា ៖ហេតុនេះដើម្បីបង្ការការពារ រលកទី៣ យើងគប្បីអនុវត្តដូចខាងក្រោម ៖ ១.អាជីវកម្មដែលបង្កហានិភ័យ (ខារ៉ាអូខេ បៀហ្គាដិន ត្រូវបិទអោយបាន១០០ភាគរយ។ ២.ត្រូវពាកម៉ាស់ គ្រប់ពេលវេលាដែលចេញក្រៅផ្ទះ។ ៣.ត្រូវក្សាគម្លាត យ៉ាងតិចមួយម៉ែត្រកន្លះ។ ៤.ហាមជួបជុំគ្នា។ ៥.កុំប៉ះពាល់គ្នា។ ៦.កុំនៅកន្លែងបិទជិត។ ៧.ចាក់វ៉ាក់សាំងអោយបានគ្រប់គ្នា។ល។៕

Leave a Reply

Your email address will not be published.