ពិនិត្យទីតាំង ត្រៀមយកពលរដ្ឋខ្មែរនៅផ្សាររោងក្លឿ មកចាក់សាំង ក្នុងប្រទេសវិញ

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរកម្ពុជានិងថៃកាលពីថ្ងៃទី១៦ខែកក្ដដាឆ្នាំ២០២១ពិនិត្យទីតាំងត្រៀមចាក់វ៉ាក់សាំងពីរដ្ឋាភិបាលកម្ពុជាជូនពលរដ្ឋនិងអាជីវករ កម្មករខ្មែរនៅផ្សារររោងក្លឿ ឃុំប៉ារ៉ៃស្រុកអារញ្ញប្រាថេតខេត្តស្រះកែវទល់មុខក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមតំណើរដោយលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីសុខាភិបាល ជាមួយកម្លាំងចម្រុះមានចំនួន២៥នាក់ បានចុះទៅពិនិត្យចំណុចច្រកទ្វារអន្តរជាតិប៉ោយប៉ែត -ខ្លងលឹក ដើម្បីទីតាំងដាក់ជាកន្លែងចាក់ថ្នាំវ៉ាក់សាំងបង្ការកូវិដ១៩ ជូនប្រជាពលរដ្ធ ដែលជាជីវករ ពលករ កម្មករជនជាតិខ្មែរដែលស្នាក់នៅនិងប្រកបរបរនៅផ្សាររ៉ុងក្លឿ ។

យោងមន្ត្រីភាគីទាំងពីរថា កន្លងមកភាគីទាំង២ បានគ្រោងដាក់តាំងចាក់វ៉ាក់សាំងនោះនៅចំណុចច្រកទកវារព្រណដែនអន្តរជាតិខ្លងលឹកជាប់នឹងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

ប៉ុន្តែបន្ទាប់មក អាជ្ញាធរថៃមិនអនុញ្ញាតផ្ដល់ទីតាំងវិញ ហើយក៏មិនអាចផ្តល់វ៉ាក់សាំងពីរដ្ឋាភិបាលថៃចាក់ជូនជនបរទេស(ពលរដ្ឋកម្ពុជា) វិញ ព្រោះគណបក្សនិងក្រុមនានាដែលមានននិន្នាការផ្ទុយពីរាជរដ្ឋាភិបាលថៃបានជំទាស់។

ហេតុនេះហើយអាជ្ញាធរកម្ពុជាក៏បានកំណត់យក ទីតាំងនៅចំណុចរោងផ្ញើររថយន្តរបស់ក្រុមហ៊ុនកាស៉ីណូហ្គោលដិនក្រោនរបស់ឧកញ៉ាកុក អាន (ជាប់់នឹអូរព្រំដែន)វិញ៕

Leave a Reply

Your email address will not be published.