សមត្ថកិច្ចខេត្តបន្ទាយមានជ័យ រឹបអូសសាច់ និងគ្រឿងក្នុងជ្រូក ជាង២តោ យកទៅបំផ្លាញចោល

ខេត្តបន្ទាយមានជ័យ ៖ សាច់ និងគ្រឿងក្នុងសត្វជ្រូកចំនួន២តោន( ២,១១៣គីឡូក្រាម) ត្រូវបានបង្ក្រាប នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅភូមិអូរជ្រៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នៅថ្ងៃទី១៣ខែកក្កដា ត្រូវបាននាំយកបំផ្លាញចោល។

ការឃាត់ចាប់នេះធ្វើឡើង ក្រោមការបញ្ជា ដឹកនាំពីលោកតាន់ ផាន់ណារ៉ា ប្រតិភូរាជារដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាមកយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក្រសួងកសិកម្មឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការជាមួយក្រុមការងារអន្តរាគមន៌បង្ក្រាបបទល្មើសចរាចរសត្វ ផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួលនីតិវិអីពី លោក កើត វណ្ណារ៉េត អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ហើយមានលោកគង់ សំសារ៉េត ព្រះរាជអាជ្ញារង ជាអ្នកដឹកនាំសម្របសម្រួលផ្ទាល់៕

Leave a Reply

Your email address will not be published.