អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅខេត្តបន្ទាយមានជ័យ កើនដល់៥១នាក់

ខេត្តបន្ទាយមានជ័យ ៖ អ្នកជំងឺកូវីដ១៩ បានស្លាប់កើនដល់ចំនួន ៥១នាក់ហើយ នៅខេត្តបន្ទាយមានជ័យ។ ហើយសពត្រូវបញ្ជូនទៅអោយគណៈកម្មការខេត្តធ្វើកម្មវិធីបូជានៅឈាបនដ្ឋានសាធារណៈពិសេស នាភ្នំបាក់ ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។

លោកអាចារ្យខេត្តប្រាក់ សុភ័ត អនុប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាអោយដឹងនាព្រឹកថ្ងៃទី១២ខែកក្កដាឆ្នាំ២០២១ ថា ៖ គណៈកម្មការ បាននិមន្តព្រះសង្ឃអោយសូត្រធម៌ប័ង្សុកូលក្នុងពិធីខាងព្រះពុទ្អសាសនាតូចនិងខ្លឺមួយក្រោមការរក្សាគម្លាតសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងរយៈពេលជាង១ខែចុងក្រោយនេះ នៅខេត្តបន្ទាយមានជ័យ មានអ្នកជម្ងឺកូវីដ១៩ បានស្លាប់ជាមធ្យម១នាក់/១ថ្ងៃ ។ពោលគឺមិនមានលោះថ្ងៃណាទេ ។ ឬបើគ្មានក្នុង១ទៅ២ថ្ងៃ លុះដល់មានអ្នកស្លាប់គឺមានពី៣ទៅ៤នាក់/១ថ្ងៃៗតែម្តង ។

ដូចអ្នកជំងឺកូវីដ ១៩ លោកតាអាយុជាង៧០ឆ្នាំ ជាគណៈកម្មការវត្តហ្លួងស៊ីសុវត្ថុនេះ គាត់មានជម្ងឺជរាពាធផង។ លុះដល់ដល់ឆ្លងកូវីដ១៩ ពីចៅ ដែលចៅបានឆ្លងិករណីផ្ទុះកូវីដ ១៩ នៅផ្សារមង្គលបូរីកាពីថ្ងៃទី៧ខែកក្កដា ថ្មីនេះ លោកតាបានធ្លាក់ខ្លួនឈឺតែ៣-៤ថ្ងៃ ក៏បានស្លាប់។

សូមបញ្ជាក់ថា ៖ ក្នុងខេត្តបន្ទាយមានជ័យមានអ្នកជម្ងឺនេះដែលបានស្លាប់មានប្រុសស្រីក្មេងចាស់ ចាប់ពីអាយុ២០ប្លាយឆ្នាំដល់ជាង៨០ឆ្នាំ៕

Leave a Reply

Your email address will not be published.