ក្នុងភូមិសាស្រ្ត សង្កាត់ស្ទឹងមានជ័យទី២ កើតមានករណីចោរឆក់ស្ទើរតែរាល់ថ្ងៃ

ភ្នំពេញ៖ នារីម្នាក់ត្រូវបានជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូធ្វើសកម្មភាពឆក់ការបូបបានសម្រេចរួចជិះរត់គេចខ្លួនាតស្រមោល។ ហេតុការនេះបានកើតឡើងកាលពីម៉ោង៨ និង៤០នាទីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ស្តិតនៅតាមបណ្តោយផ្លូវ២១៧ ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីនារីរងគ្រោះបានប្រាប់ឲ្យដឹងថាដោយរូបគាត់បានជិះម៉ូតូម៉ាក ធូដេ មួយគ្រឿងព៍ណទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ1-BW 9822 ធ្វើដំណើរចេញពីចំការដូងតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីលិចមកកើត ខណះមកដល់ចំណុចកើតហេតុជាប់និងគល់ស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូម៉ាកទ្រីមសង់មួយគ្រឿងមិនចាំផ្លាកលេខនិងមានគ្នាជិះបិតគូទម៉ូតូ១គ្រឿងទៀតពីក្រោយមកឆក់យកការបូបរបស់គាត់ដាក់នៅក្បាលម៉ូតូបានសម្រេចរួចជិះរត់គេចខ្លួនបាត់ស្រមោលដោយមិនរំខានសមត្តកិច្ច។

តាមសម្តីជនរងគ្រោះដែលត្រូវក្រុមចោរឆក់បានឲ្យដឹងស្រដៀងគ្នាថា ក្រុមចោតដែលចេញធ្វើសកម្មភាពឆក់នេះគឺជាមុខសញ្ញាតែមួយដែលចេញធ្វើសកម្មភាពឆក់ជាពេលកន្លងមក ធ្វើឲ្យប្រជាពលរដ្ឋជាអ្នកដំណើរមានការភ័យខ្លាចនៅចំណុចផ្លូវព្រះមុនីរ៉េតដែលមានព្រំប្រទល់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ និងសង្កាត់ស្ទឹងមានជ័យទី២ ហើយភាគច្រើនក្រុមចោរឆក់ធ្វើសកម្មភាពនៅក្នុងទឹកដីសង្កាត់ស្ទឹងមានជ័យទី២តែម្តង ព្រោះបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅទិញរបរនៅផ្សារដើមគរដើមប្រកបមុខរបររបស់គាត់ជាប្រចាំថ្ងៃផងដែរ។

ក្រោយពីនារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ដើម្បីដាក់ពាក្យបណ្តឹង។

ប្រជាពលរដ្ឋក៏បានសំណូមពរទៅដល់លោកស្នងការរាជធានីភ្នំពេញជួយអន្តរាគមន៍បង្ក្រាបជនសង្ស័យដែលតែងតែធ្វើសកម្មភាពឆក់កាបូបពីប្រជាពលរដ្ឋយកមកផ្តន្ទាទោសតាមច្បាប់ផង។
គួរបញ្ជាក់ផងដែរថា កាលព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ អ្នកលក់ដូរផ្លែឈើមួយរូប ត្រូវចោរឆក់កាបូបលុយ តែមិនបានសម្រេច ខណះជនរងគ្រោះជិះម៉ូតូទៅទិញផ្លែឈើ យកមកទុកលក់ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ចំណុចជិតស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ស្រី ម៉ៅ ភេទស្រី អាយុ២៤ឆ្នាំ ជាអ្នកលក់ផ្លែឈើ នៅផ្សារបុរីចំការដូង ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើត ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1P-8373 ចំណែកជនសង្ស័យ ជិះម៉ូតូម៉ាកនិច មិនចាំពណ៌ មិនចាំស្លាកលេខ ជិះឌុបគ្នា២នាក់បានបើករត់បាត់។

នារីរងគ្រោះនិយាយថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូម្នាក់ឯង ដូចសព្វដងចេញពីផ្ទះ ទៅទិញផ្លែឈើ នៅផ្សារនាគមាស ខណះមកដល់ចំណុច កើតហេតុ ស្រាប់តែមាន មនុស្ស២នាក់ជិះម៉ូតូមកពីក្រោយ ធ្វើសកម្មភាពឆក់កាបូបលុយ តែមិនបានសម្រេច បណ្ដាលឲ្យគាត់ដួល រងរបួសរលាត់ដៃជើង ហើយពួកវាជិះម៉ូតូគេចខ្លួនបាត់ទៅ ៕

Leave a Reply

Your email address will not be published.