រោងស្តុកទុកសម្ភារពិធីអាពាហ៍ពិពាហ៍ត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រុងនៅខណ្ឌឫស្សីកែវ

(ភ្នំពេញ)៖ឆ្លងចរន្តអគ្គិសនីអគ្គីភ័យឆាបឆេះរោងស្តុកទុកសម្ភារពិធីអាពាហ៍ពិពាហ៍អស់ទាំងស្រុងនៅខណ្ឌឫស្សីកែវ ដែលហេតុការណ៍នេះបានកើតឡើងនៅម៉ោង 11នឹង15នាទីព្រឹក ថៃ្ងទី06 ខែកក្កដា ឆ្នាំ2021 ស្ថិតនៅផ្ទះលេខ15 ផ្លូវលំ ក្រុមទី4 ភូមិ4 សង្កាត់ច្រាំចំរេះទី1 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ម្ចាស់ទីតាំងដែលត្រូវអគ្គីភ័យឆាបឆេះមានឈ្មោះ: អ៊ុន សុខឈាន់  ភេទប្រុស អាយុ32ឆាំ្ន មុខរបរម្ចាស់ឃ្លាំងសម្ភារពិធីមង្គលការ ។

លោកអធិការបន្តថាសំណង់ដែលអគ្គីភ័យឆាបឆេះជាប្រភេទរោងដែកប្រក់ស័ង្កសី ទំហំ 16ម៉ែត្រx 23ម៉ែត្រ ខូចខាតសំភារះ :ឆេះរោងស្តុកសម្ភារពិធីអាពាហ៍ពិពាហ៍ ទំហំ 16ម៉ែត្រx 23ម៉ែត្រ ចំនួន 01រោងអស់ទាំងស្រុង ឆេះរាលដល់រោងស្តុកទុកដែកជន្ទារ ទំហំ12ម៉ែត្រx 23ម៉ែត្រ ចំនួន01រោង (ឆេះអស់ 50ភាគរយ) និងឆេះរោលជញ្ជាំងផ្ទះអ្នកជិតខាងប្រហែល 10ភាគរយ ហើយចំពោះមូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយនៅក្នុងហេតុការណ៍នេះដែរមិនបណ្តាលឲ្យមាន មនុស្ស ស្លាប់ និង របួសនោះទេ។

នៅក្នុងប្រតិបត្តិការនេះដែ រថយន្តរបស់ការិយាល័យបង្កា និងសង្គ្រោះ អគ្គិភ័យ មាន  ចំនួន 18គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន  36ឡាន ស្មើនឹង 144ម៉ែត្រគូប ។

រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម:រថយន្តក្រសួងមហាផ្ទៃចំនួន01គ្រឿង  ប្រើប្រាស់ទឹកអស់ចំនួន 01ឡានសើ្មនឹង04 ម៉ែត្រគូប ។

រថយន្តសាលាខណ្ឌឫស្សីកែវចំនួន01គ្រឿង  ប្រើប្រាស់ទឹកអស់ចំនួន 01ឡានសើ្មនឹង04 ម៉ែត្រគូប ។

រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន01គ្រឿង  ប្រើប្រាស់ទឹកអស់ចំនួន 01ឡានសើ្មនឹង06 ម៉ែត្រគូប។

រថយន្តក្រុមហ៊ុនប្រេងឥន្ទនៈសាវីម៉ីច ចំនួន01គ្រឿង  ប្រើប្រាស់ទឹកអស់ចំនួន 01ឡានសើ្មនឹង04 ម៉ែត្រគូប ។

ក្រោយប្រតតិបត្តិការពន្លត់អគ្គីភ័យនេះចប់ នៅម៉ោង  12:55នាទីថ្ងៃត្រង់ នាថ្ងៃ.ខែ.ឆ្នាំដដែល៕

Leave a Reply

Your email address will not be published.