មនុស្សចំនួន៧២២នាក់ស្លាប់ និងរបួស ១៨១១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ១៨៦ថ្ងៃ

(ភ្នំពេញ) ៖  មនុស្សចំនួន ៧៣៣នាក់ បានស្លាប់បាត់បង់ជីវិត និងរបួសចំនួន ១៨២៧នាក់ ក្នុងនោះធ្ងន់ចំនួន ១០៧៣នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសរយៈពេល ១៨៤ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៥ ខែកកក្កដា ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិដែលទទួលបាននៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។
របាយការណ៍បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៥ ខែកកក្កដា ឆ្នាំ២០២១ បានកើតឡើងចំនួន ៨លើក ស្លាប់ ៦នាក់ និងរបួសចំនួន ៥នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ៣នាក់ និងស្រាលចំនួន ២នាក់។
ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១៨៦ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ១០៩៧០៦គ្រឿង ក្នុងនោះម៉ូតូចំនួន ៨០៧២៤គ្រឿង និងរថយន្តចំនួន ២៨៩៨២គ្រឿង ក្នុងនោះរថយន្តតូច ២២៤៤២គ្រឿង និងធំ ៦៤៩០គ្រឿង៕

Leave a Reply

Your email address will not be published.