រៀបចំបន្ថែមមណ្ឌលចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ ពលរដ្ឋខាងក្នុងនិងពលករខ្មែរពីថៃ បន្តកើនឡើង

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ បានថ្លែងថា ខេត្តត្រូវរៀបចំបន្ថែមមណ្ឌលចត្តាឡីស័ក ៣ទៀត ត្បិតពលរដ្ឋកម្ពុជាខាងក្នុងខេត្ត និងពលករខ្មែរមកពីប្រទេសថៃបន្តកើនឡើងត្រូវចូលធ្វើចត្តាឡីស័ក។

នៅពេលចុះពិនិត្យនូវការរៀបចំមណ្ឌលទាំងនោះ លោកអ៊ុ រាត្រី អភិបាលខេត្ត-ប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ បានថ្លែងថា៖ មណ្ឌលទាំង៣នោះ មាន ទី១/ នៅសាលាបឋមសិក្សាអូរអំបិលសង្កាត់អូរអំបិល ។ទី២/ នៅសាលាបឋមសិក្សាភ្នំបាក់សង្កាត់ទឹកថ្លា។ សង្កាត់២នេះស្ថិតនៅក្រុងសិរីសោភ័ណ និង ទី៣/នៅវិទ្យាល័យ ហ៊ុន សែន មង្គលបូរី ឃុំឬស្សីក្រោកស្រុកមង្គលបូរី។

លោកអ៊ុ រាត្រី បានបន្តថា៖ ក្នុងនាមគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បាននឹងកំពុងបន្តខិតខំដោះស្រាយ ទប់ស្កាត់និងគ្រប់គ្រងបងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ និងអ្នកពាក់ព័ន្ធឬពលរដ្ឋក្នុងខេត្ត ក៏ដូចមកពីខេត្ត រាជធានីនានាក្នុងប្រទេសដើម្បីដាក់អោយធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ហ្មត់ចត់ជាប់ជានិច្ច។ ការបើកមណ្ឌល៣បន្ថែមនេះ នឹងធ្វើអោយមណ្ឌលចត្តាឡីស័កក្នុងខេត្តនេះកើនដល់១៣កន្លែងនៃ៩ស្រុកក្រុង៕

Leave a Reply

Your email address will not be published.