កម្លាំងថៃចាប់ពលករខ្មែរបាន១៤នាក់ នៅ២គោលដៅ រួចបញ្ជូនមកធ្វើចត្តាឡីស័កនៅស្រុកថ្មពួកផ្សេងគ្នា

(បន្ទាយមានជ័យ) ៖ពលករខ្មែរដែលលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃខុសច្បាប់២ក្រុមផ្សេងគ្នាមានចំនួន១៤នាក់ ត្រូវទាហានថៃឃាត់ខ្លួនបាននាយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។

នគបាលល្បាតព្រំដែនទី១២Aនិងសមត្ថកិច្ចទាហានក្រុមចំពោះកិច្ចតាប្រាយ៉ា កងកម្លាំងបូផា សហការគ្នាចាប់ឃាត់ខ្លួនពលករខ្មែរចំនួន៥នាក់/ ស្រី២នាក់ នៅបរិវេណភូមិទព័សៀម ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ហើយយកទៅសួរនាំនៅបន្ទាយ។

លុះនៅម៉ោង១២និង៣០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី៣០ មិថុនា ២០២១ ក៏ត្រូវកម្លាំងសមត្ថកិច្ចថៃបានចាប់ឃាត់ខ្លួនពលករខ្មែរចំនួន៩នាក់បន្ថែមទៀត /ស្រី៤នាក់ នៅបរិវេណភូមិ មើនសម្បូរ ឃុំតា ព្រះយ៉ា ស្រុកតាព្រះយ៉ាខេត្តស្រះកែវ ប្រទេសថៃ។

ពួកគេមកពីខេត្តបន្ទាយមានជ័យ និងខេត្តឧត្តមានជ័យដោយមានមេខ្យល់ជាជនជាតិខ្មែរជាអ្នកនាំផ្លូវ នាំដើរកាត់តាមច្រករបៀងចូលមកប្រទេសថៃ ដោយត្រូវចំណាយថ្លៃនាំផ្លូវក្នុង១ក្រុមៗអស់ចំនួន៧.០០០បាត/ប្រាក់ថៃ ។

ពលករទាំងនោះបានប្រាប់កងកម្លាំងថៃដូចដែលនិយាយថា៖ ពួកគេប្រថុយទៅប្រទេសថៃដើម្បីស្វែង រកការងារធ្វើ ព្រោះនៅផ្ទះយូរហើយគ្មានការងារធ្វើ គ្មានចំណូល ។

ប៉ុន្តែត្រូវកម្លាំងថៃចាប់ខ្លួនបាន ហើយដាក់អោយអនុវត្តតាមវិធានសុខាភិបាល ហើយបញ្ជូនត្រឡប់មកកម្ពុជា វិញតាម ច្រកព្រំដែនអូរចីជាន់ហើយត្រូវបែងចែកអោយទៅធ្វើចត្តាឡីស័កៅមណ្ឌលចត្តាឡីស័កបឋមសិក្សាថ្មពួកស្រុកថ្មពួក ៕

Leave a Reply

Your email address will not be published.