ឃាត់ខ្លួនបានហើយ ម្ចាស់ក្រុមហ៊ុនម៉ៅការ សាងសង់ KMB (ខេអឹមប៊ី) ដែលម៉ៅកាសង់គំរោងក្រុងរណប អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រា និងកំណត់បើកលុយអោយកម្មករជាកំហិតនៅម៉ោង11:30នាទីថ្ងៃនេះ

(ភ្នំពេញ) ៖ ផ្ទុះកាតវ៉ា ពី សំណាក់ កម្មករ ដែល ធ្វើ ការ ឲ្យ គំរោងក្រុងរណប Poipet Satellite City របស់ អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រា ថា មិន បាន បើក លុយ ឲ្យ កម្មករ ។

បន្ទាប់ពីទទួលដំណឹងនេះភ្លាម អ្នកគ្រប់គ្រងនៅគម្រោង ក្រុងរណប របស់អ្នកឧកញ៉ា បានស្វែរកតាមឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនKMB ដែលជាអ្នកម៉ៅការសាងសង់ដើម្បីមកបើកលុយអោយកម្មករជាកំហិតនៅម៉ោង11:30នាទីថ្ងៃនេះតែម្ដង។

សូមបញ្ជាក់ផងដែថា គំរោងសាងសង់ក្រុងរណបរបស់អ្នកឧកញ៉ាដែលមានផ្ទៃដីទំហំរហូតជិត4000(បួនពាន់)ហិចតា នោះ បានម៉ៅការទៅអោយក្រុមហ៊ុន (KMB)សាងសង់អាគាពាណិជ្ជកម្មគ្រោង30អាគា មានដូចជាកាស៊ីណូ ហូតែល រីស៊ត ខុនដូ នឹងអាគាពាណិជ្ជកម្មជាច្រើនទៀត។ ដោយឡែកកាលថ្ងៃទី12/6/2021ពេលល្ងាចម៉ោង6:00បានផ្ទុះការតវ៉ាមានសំឡេងស្រែកអោយអ្នកឧកញ៉ាជួយបើកលុយអោយកម្មករនោះ ។ព្រឹកនេះអ្នកគ្រប់គ្រងគំរោងបានបញ្ជាក់មកថា ប៉េអឹមបានឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន(KMB)តាំងពីល្ងាចម្សិលមិញដើម្បីបើកលុយអោយកម្មករក្នុងថ្ងៃនេះជាកំហិត ព្រោះក្រុមហ៊ុនម៉ៅការនេះបំពានកិច្ចសន្យានឹងធ្វើអោយប៉ះពាល់កិត្តិយសដល់គម្រោងអ្នកឧកញ៉ាឡេងណាវ៉ាត្រា៕

 

Leave a Reply

Your email address will not be published.