កម្លាំងទាហានឈុតខ្មៅថៃ បានឃាត់ខ្លួនពលករខ្មែរចំនួន១០នាក់ លួចឆ្លងដែន ពីខេត្តបន្ទាយមានជ័យ ទៅខេ្តស្រះកែវ

(ថៃ) ៖ កម្លាំងទាហានឈុតខ្មៅថៃលេខ ១២៥ ល្បាតតាមព្រំដែនប្រទះឃើញ ពលករខ្មែរចំនួន១០នាក់ និងបានឃាត់ខ្លួន ខណៈកំពុងនាំគ្នា ឆ្លងដែនចេញពីខេត្តបន្ទាយមានជ័យ ដើម្បីរកការងារធ្វើ នៅខេត្តស្រះកែវ ប្រទេសថៃ។

ពលករខ្មែរ ទាំង១០នាក់ ដែលត្រូវទាហានថៃ ឃាត់ខ្លួនបាន កាលពីម៉ោង៦ល្ងាច ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចណាង៉ាម (ស្រែល្អ) លើព្រំប្រទល់ស្រុកគោកខ្យូង និងស្រុកតាប្រាក់យ៉ា ក្នុងខេត្តស្រះកែវ។

សូមបញ្ជាក់ផងដែរថា ពលករខ្មែរចំនួន១០នាក់ (ប្រុស៤នាក់) បានឆ្លងដែនចេញពី ខេត្តបន្ទាយមានជ័យ ទៅរកការងារធ្វើផ្នែកកសិកម្ម ក្នុងខេត្តស្រះកែវ ប្រទេសថៃ ប៉ុន្តែត្រូវបានកម្លាំងទាហានឈុតខ្មៅថៃលេខ ១២៥ ល្បាតតាមព្រំដែនប្រទះឃើញ។

ប៉ុន្តែដោយសារស្ថានការណ៍កូវីដ-១៩ កំពុងរីករាលដាលខ្លាំង មុននឹងនាំខ្លួនយកទៅសាកសួរ និងបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ ទាហានថៃបានធ្វើការត្រួតពិនិត្យកម្តៅលើពលករខ្មែរទាំង១០នាក់ជាមុនដើម្បីទប់ស្កាត់នូវជំងឺដ៏សាហាវនេះ៕

Leave a Reply

Your email address will not be published.