វ៉ាក់សាំងចិនSinovac ចំនួន៥០ម៉ឺនដូស ដែលកម្ពុជាបញ្ជាទិញជំហានទី២ បានមកដល់ហើយ

(ភ្នំពេញ)៖ វ៉ាក់សាំងចិនSinovac ដែលជាការបញ្ជាទិញជំហានទីពីរ របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន៥០ម៉ឺនដូស បានដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែមេសានេះហើយ។

កាលពីថ្ងៃម្សិលមិញ់ ស្ថានទូតចិននៅកម្ពុជា ប្រកាសថា ទោះបីជាប្រទេសចិន ស្ថិតក្នុងស្ថានភាពដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការបញ្ជាទិញ របស់ភាគីកម្ពុជាដែរ។ នេះបានបង្ហាញយ៉ាងច្បាស់ អំពីចំណងមិត្តភាពដែកថែប ប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ។

ស្ថានទូតចិននៅកម្ពុជា សង្ឃឹមថា វ៉ាក់សាំងចិន អាចរួមចំណែកយ៉ាងសកម្ម ជូនដល់ប្រជាជនកម្ពុជាក្នុង កិច្ចការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ១៩៕

Leave a Reply

Your email address will not be published. Required fields are marked *