ព្រះសីហនុ ៖ កម្លាំង សមត្ថកិច្ច ចម្រុះ មាន នគរបាល កងរាជអាវុធហត្ថ ស្រុក ព្រៃនប់ និង ស្រុក ស្ទឹងហាវ បាន សហការគ្នាជាមួយ អាជ្ញាធរ ពាក់ព័ន្ធ តាមរក ឃើញ មកវិញ យុវជនតែ ចំនួន ១៣ នាក់ ប៉ុណ្ណោះ ក្នុងចំណោម ៥០នាក់ នឹង កំពុង តាម ស្វែងរក អ្នកដែល រត់គេច បន្តទៀត ចំពោះយុវជន បន្សាប គ្រឿងញៀន ក្នុង មជ្ឈមណ្ឌល ស្តារនីតិសម្បទា កែវផុស ឃុំ កែវផុស ស្រុក ស្ទឹងហាវ ខេត្ត ព្រះសីហនុ បាន ហែក បង្អួច រត់ចេញ ពី មណ្ឌល កាលពី យប់ ថ្ងៃ ២១ ខែវិច្ឆិកា ឆ្នាំ ២០២០។
សមត្ថកិច្ច បញ្ជាក់ថា យុវជន បន្សាប គ្រឿងញៀន ក្នុង មជ្ឈមណ្ឌល ស្តារ និតិ សម្បទា កែវផុស នេះ មាន ចំនួន សរុប ១០៣ នាក់ ដែល ទើប បញ្ជូន មកពី មជ្ឈមណ្ឌល ស្តារនីតិសម្បទា ក្រាំងធ្នង់ រាជធានី ភ្នំពេញ កាលពី ព្រឹក ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ គឺជា ជនរងគ្រោះ ដោយសារ គ្រឿងញៀន ( មិនមែនជា អ្នក ជាប់ទោស ) ដែល ចាំបាច់ ត្រូវ ស្តារ និតិ សម្បទា ឡើងវិញ តាមរយៈ ការ បន្សាប គ្រឿងញៀន ពី ក្នុង ខ្លួន និង ជួយ បណ្តុះបណ្តាល មុខជំនាញ ផ្សេងៗ បន្ថែមទៀត ដើម្បី ឲ្យ ក្លាយជា យុវជន ល្អ ឡើងវិញ ។
បើតាម លោក ប្រធាន មជ្ឈមណ្ឌល ស្តារ នីតិសម្បទា កែវ ផុស បញ្ជាក់ថា ក្រុមយុវជន បន្សាប គ្រឿង ញៀន ក្នុង មជ្ឈមណ្ឌល ស្តារនីតិសម្បទា កែវផុស ក្នុង ខេត្ត ព្រះសីហនុ ចំនួន ៥០ នាក់ បាន លួច រួច រត់ ចេញពី មណ្ឌល កាល ក្រោយពី រត់គេចខ្លួន សមត្ថកិច្ច ចម្រុះ រួមមាន នគរបាល កងរាជអាវុធហត្ថ ស្រុក ព្រៃនប់ និង ស្រុក ស្ទឹងហាវ សហការគ្នា ជាមួយ អាជ្ញាធរ ពាក់ព័ន្ធ បាន ឃាត់ខ្លួន យុវជន បាន ចំនួន ១៣ នាក់ មកវិញ បើ គិត ត្រឹម ថ្ងៃទី ២២ វិច្ឆិកា នេះ ។
ចំណែក មនុស្ស ៣៧ នាក់ ទៀត សមត្ថកិច្ច កំពុង ស្រាវជ្រាវ ចាប់ ពួកគេ យកមក មណ្ឌល វិញ ៕