ភ្នំពេញ ៖ បើនិយាយពី views ពិតជាត្រូវខ្មាស់ តន់ ចន្ទសីម៉ា ហើយ វាពិតជាមិនគួរឲ្យជឿដែលតារាចម្រៀងវ័យក្មេង តន់ ចាន់សីម៉ា ប្រើពេលមិនដល់ មួយឆ្នាំ វ៉ាដាច់គេទាំងអស់។ នេះបើតាមបង្ហាញឲ្យដឹងមុននេះបន្តិចលើផេកផ្លូវការ របស់ផលិតកម្ម Galaxy Navatra។
ភាពប្រែប្រួលនៃសិល្បៈ ក្នុងទសវត្សរ៍ថ្មីនេះបានបញ្ជាក់ឲ្យឃើញថា ប្រជាប្រិយភាពពិត របស់តារាចម្រៀង គឺស្ថិតនៅលើ សមត្ថភាព ការតស៊ូ ការព្យាយាម និង អត្តចរិតល្អ នៅក្នុង ការងារ។ ផ្អែកលើផេកផ្លូវការ របស់ផលិតកម្ម Galaxy Navatra អាចនិយាយបានថា តន់ ចន្ទសីម៉ា គឺជាកំពូលតារាចម្រៀងក្មេងម្នាក់ ដែលមានអ្នកទស្សនាច្រើនជាងគេនៅកម្ពុជានៅ ឆ្នាំ២០២០នេះ មានរហូតដល់ទៅ ៤៤១លាន ដងឯណោះ។
ទោះជាយ៉ាងណាក្ដីអ្នកគាំទ្រក៏ដូចជាអ្នក សិល្បៈទាំងអស់កំពុងតែចាំមើលថាតើអាច មានតារាចម្រៀងណា ដែលអាចដណ្ដើមតំណែង តន់ ចន្ទសីម៉ា បានក្នុងទសវត្សរ៍ថ្មីនេះ។
តន់ ចន្ទសីម៉ា ត្រូវបានគេមើលឃើញថា គឺជាតារាចម្រៀងមិនចេះប្រកាន់ទោះបីបទចម្រៀងនោះក្រុមហ៊ុន តម្រូវឲ្យច្រៀងក្រោយ តារាចម្រៀង ប្រុសក៏ ដោយក្នុងនោះ បទចម្រៀងទាំងអស់សុទ្ធ តែទទួលបានការគាំទ្រយ៉ាងខ្លាំង។
បច្ចុប្បន្ន នាងស្ទើរតែគ្មានពេលសម្រាប់ខ្លួនឯងដោយតារាចម្រៀង ស្រីល្បីឈ្មោះរូបនេះបាន ធ្វើការងារស្ទើរតែទាំងស្រុង ជាមួយ ផលិតកម្ម Galaxy Navatra វាពិតជាគួរឲ្យ ស្ងើចសរសើរ និងការប្រឹងប្រែងតស៊ូរបស់គាត់ណាស់៕