ឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានយកអំណោយចែកជូនពលរដ្ឋដែលកំពង់រងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកមង្គលបុរី

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីបានបរិច្ចាគថវិការរហូតទៅដល់៦០ម៉ឺនដុល្លារ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោ ហ៊ុន សែន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋ ជួប គ្រោះដោយជំនន់ទឹកភ្លៀងនៅព្រឹកនេះអតីតពលករខ្មែរធ្វើការនៅប្រទេសកូរ៉េ លោក ឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានដឹកនាំតារាចម្រៀងក្នុងផលិតកម្មរបស់លោក ចុះ ចែក អំណោយ ដោយ ផ្ទាល់ តែ ម្ដង នៅ នៅ ស្រុក មង្គលបុរី ខេត្តបន្ទាយមានជ័យ។

អំណោយដែល ក្រុមគ្រួសារ Galaxy Navatra នាំអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ជួបគ្រោះជំនន់ទឹកភ្លៀងមាន អង្ករ៥០តោន និង គ្រឿងបរិភោគផ្សេងៗជាច្រើនទៀត។ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ លោក ខេម នឹង កញ្ញា តន់ ច័ន្ទសីម៉ា ក៏ គេ ឃើញ មាន វត្តមាន ក្នុងពិធីនោះផងដែរ។

សកម្មភាពនេះបញ្ជាក់ឲ្យឃើញថាគឺជាទឹកចិត្តជួយសង្គមពិតរបស់អតីតពលករ ខ្មែរ ធ្វើការនៅប្រទេសកូរ៉េ រូប នេះចំពោះបងប្អូនប្រជាពលរដ្ឋជួបគ្រោះជំនន់ទឹកភ្លៀងពិសេស នោះ គឺជាការចូលរួមចំណែកជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋជាមួយរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ផងដែរថា ក្នុងតួលេខបង្ហាញដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះសប្បុរសជនដែលបានចូលរួមជួយ ប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀងដែលកំពុងកើតមាននៅក្នុងប្រទេស គិតត្រឹមម៉ោង 11:34 នាទីថ្ងៃត្រង់ ថ្ងៃទី១៩ តុលា ២០២០ នេះថវិកាទទួលបាន 6.867.524 ដុល្លារ , 396.525.000 រៀល និង ៥.០០០€ (ប្រាំពាន់អឺរ៉ូ)។

ក្នុងចំណោមឧកញ៉ា ល្បីៗដែលជាម្ចាស់ក្រុមហ៊ុនជាច្រើនរូបបានចូលរួមបរិច្ចាគថវិកាគេឃើញលោក ឧកញ៉ា ឡេង ណាវ៉ាត្រានាយកក្រុមហ៊ុនឡេងណាវ៉ាត្រាគ្រុបបានចូលរួម បរិច្ចាគថវិកាជូន ៦០ម៉ឺនដុល្លារជាចំនួន ដែលច្រើនជាងគេខណៈដែលអ្នកដែលឈរលេខរៀងទី ២ គឺ ឧកញ៉ា ហុង ពីវ នឹង ឧកញ៉ា ចេញ ស៊ី បាន ចូល ចំនួន ៥០ម៉ឺន ដុល្លារ៕

Leave a Reply

Your email address will not be published. Required fields are marked *