(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញកំហុសលោក ព្រំ សាន ជាទីប្រឹក្សាក្រសួងព័ត៌មាន ថ្មីមួយទៀត ជុំវិញការបង្ហោះព័ត៌មានបំភ្លេីសពីការពិតដែលបំពុលសង្គម។
គណនីហ្វេសប៊ុកឯកឧត្ដម ខៀវ កាញារីទ្ធ នៅព្រឹកថ្ងៃទី៥ ខែតុលានេះ បានបង្ហោះឲ្យដឹងពីការចែកចាយព័ត៌មានមិនពិតរបស់លោក ព្រំ សាន និងការបដិសេធរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីចោរឆក់ស្ត្រីជនបរទេសម្នាក់។