ស្ពានអាកាសថ្មើរជើងផ្សារដើមគ បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ

(ភ្នំពេញ)៖ ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ស្ពានអាកាសថ្មើរជើងផ្សារដើមគ បានដាក់ឲ្យដំណើរការប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
ស្ពានអាកាសថ្មើរជើងផ្សារដើមគ ស្ថិតនៅលើមហាវិថីម៉ៅសេទុងមួយនេះ មានបណ្ដោយ២៧ម៉ែត្រ និងទទឹង៣ម៉ែត្រ។ ស្ពានអាកាសថ្មើរជើង ផ្សារដើមគ ត្រូវបានសាងសង់ឡើងស្របគ្នានឹងស្ពានអាកាសថ្មើរជើង នៅភ្លើងស្តុបសន្ធរម៉ុក។
យោងតាមផែនការមេរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រៅពីស្ពានថ្មើរជើងនៅចំណុចផ្សារដើមគរ នៅសាលាសន្ធរមុខ និងនៅជម្ពូរវ័ន ផ្លូវជាតិលេខ៤ នៅមានស្ពានអាកាសថ្មើរជើងចំនួន២៥កន្លែងទៀត ដែលគ្រោងសាងសង់ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ក្នុងពេលធ្វើដំណើរជាយថាហេតុ៕

Leave a Reply

Your email address will not be published. Required fields are marked *