(ភ្នំពេញ) ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានសម្រេចព្យួរមន្ត្រីសហព័ន្ធចំនួន៤រូបរួមមានលោក ម៉ៃ តុលា, លោក ឆាំង ពិសិដ្ឋ, លោក ទុយ វិច្ឆិកា និងលោក គល់ សុភារម្យ មិនឲ្យប៉ះពាល់ជាមួយសកម្មភាពកីឡាមួយជីវិត។ ចំណែកសំណុំរឿងរបស់លោក ម៉ៃ តុលា ត្រូវបានបញ្ជូនទៅតុលាការ។
សេចក្តីជូនដំណឹងដែលបង្ហោះលើហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី៦ ខែឧសភា នេះ FFC មិនបានបញ្ជាក់ពីមូលហេតុលម្អិតនៃការព្យួរនេះ គ្រាន់អះអាងថា ពួកគាត់បានប្រព្រឹត្តកំហុសធ្ងន់ធ្ងរផ្ទុយពីក្រមសីលធម៌ និងវិន័យរបស់សហព័ន្ធ៕