រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថាជនជាតិចិនដែលដេកស្លាប់ព្រឹកមិញនេះ ដោយសារជំងឺ គាំងបេះដូង

(ព្រះសីហនុ) ៖ រដ្ឋបាលខេត្តព្រះសីហនុ ប្រាប់ទៅសាធារណជន និងអ្នកសារព័ត៌មានថា ករណីជនជាតិចិន ដេកស្លាប់ព្រឹកមិញនេះ មិនមែនជាជំងឺCOVID19អ្វីទេ គឺដោយសារតែគាំងបេះដូង។

រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅមុនេះបន្តិចថា កាលពីនៅវេលាម៉ោង ១០ និង០០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីជនជាតិចិនម្នាក់ដេកស្លាប់នៅជិតរង្វង់មូលមច្ឆាក្នុងបុរីគុជអាសុី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនជាតិចិនដែលស្លាប់នេះមានឈ្មោះ (Niu Shuangsuo)
ភេទប្រុស កេីតនៅថ្ងែទី២ ខែ១០ ឆ្នាំ​១៩៦៩​  មានទីកន្លែងកំណេីតខេត្តកានស៊ូ សាធារណរដ្ឋប្រជាមានិតចិន។

យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចជំនាញបញ្ជាក់  ថាបុរសជនជាតិចិនខាងលើស្លាប់ដោយសារគាំងបេះដូង ដោយមិនមានតំរុយនៃបទល្មើសព្រហ្មទណ្ឌនោះទេ។

ទាក់ទងករណីនេះដែរ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញមកបដិសេធចោលទាំងស្រុង នូវព័ត៌មានបំពុលមួយចំនួនដែលបង្ហោះ និងលើកឡើងថា មានបុរសជនជាតិចិនម្នាក់ ដេកស្លាប់នៅខេត្តព្រះសីហនុ គឺករណីជំងឺ COVID-19៕

Leave a Reply

Your email address will not be published. Required fields are marked *