(កោះកុង) ៖ ហេតុការណ៍គួរឲ្យរន្ធត់នេះ បានកើតឡើងនៅ វេលាម៉ោង ១០:៤៥ នាទីព្រឹក នាថ្ងៃទី ០៦ ខែកុម្ភ:ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១២ – ១៣ ស្ថិតក្នុងភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល រវាងរថយន្ត បុកជាមួយនឹងម៉ូតូ ក្នុងទិសដៅបញ្ច្រាស់គ្នា បណ្តាលឲ្យ ស្លាប់ ១ នាក់ និងរងរបួសស្រាល ១ នាក់ ។
បង្ករឡេីងដោយរថយន្ត ហាយឡិនឌ័រពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2AN8692 បើកបរដោយឈ្មោះ ឆិល ចន្ទ ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិសាមគ្គី ឃុំស្រែរនោង ស្រុកត្រាំកក់ បានបុកនឹងម៉ូតូវ៉េវពណ៌ក្រហម ជិះគ្នាពីរម្តាយនឹងកូន អ្នកបើកបរឈ្មោះ រ៉ែន ស្រីនាង ភេទស្រី អាយុ១៥ឆ្នាំ មានទីលំនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ ចំណែកឯអ្នករួមដំណើរឈ្មោះ ហន ម៉ៅ ភេទស្រីអាយុ៣៦ឆ្នាំ ត្រូវជាម្តាយបង្កើត របស់អ្នកបើកបររងរបួសស្រាល ។
បច្ចុប្បន្ន វត្ថុតាងទាំងពីរយកមករក្សាទុកនៅអធិការដ្ឋាននគនរបាលស្រុកស្រែអំបិល ដេីម្បីរងចាំធ្វើការដោះស្រាយ៕