(ភ្នំពេញ) ៖ ប៉ូលិសឃាត់ខ្លួនមេខ្យល់ម្នាក់នាំនារីក្មេងៗឲ្យរួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ និងរំដោះក្មេងស្រីរងគ្រោះចំនួន ០៦នាក់ ស្រី (អនីតិជន ០២នាក់)។ ការបង្ក្រាបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅភោជនីយ៍ដ្ឋាន ម្លប់ស្បូវមានលាភ និងផ្ទះសំណាក់ ស្វីតប៊ូទិកម៉ូតែល ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ និងជនរងគ្រោះចំនួន ០៦នាក់ ស្រី (អនីតិជន ០២នាក់) ករណីប្រព្រឹត្តអំពើសញ្ចារកម្ម (នាំនារីក្មេងៗឲ្យរួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ)។