រឿងរ៉ាវ​សមត្ថកិច្ចមានកាំភ្លើងបាញ់សម្លាប់មនុស្សស្លាប់បីនាក់ រហូតមកដល់ពេលនេះនៅស្ងាត់នៅឡើយ!

(ភ្នំពេញ) ៖ គិតត្រឹមដើមខែកុម្ភៈឆ្នាំ២០២០នេះ ករណីនេះមន្រ្តីមានសមត្ថកិច្ច បាញ់សម្លាប់មនុស្សដូចបាញ់ចាប បាននឹងកំពុងទាញការចាប់អារម្មណ៍របស់មហាជន គិតចាប់ពីករណីទី១ ដែលបានកើតឡើងកាលពីចុងឆ្នាំចាស់២០១៩ បានធ្វើឲ្យផ្អើលខែស្វាយរៀង គឺករណីអធិការរងក្រុងបាវិតឈ្មោះ កែវ ចិត្រា បានបាញ់ប្រហារទៅលើស្រ្តីជាម្ចាស់ហាងតន្រ្តីសំណាងដានេឈ្មោះសឿន ដាណេ វ័យ៣៨ឆ្នាំ ស្លាប់ពេលបញ្ជូនទៅកាន់មន្ទីពេទ្យវៀតណាម ។

កាលនោះរឿងរ៉ាវបានធ្វើឲ្យផ្អើលដល់ទីក្រុងជាករណីដែលសាហាវបំផុតកាលពីចុងឆ្នាំ២០១៩នោះ ករណីនេះត្រូវបានគេឡើងថា ដោយសារតែស្រ្តីរងគ្រោះខាងលើនេះ ត្រូវជាស្រីកំណាន់របស់ឪពុករបស់ជនដៃដល់ជាអធិការរងក្រុងបាវិតឈ្មោះ កែវ ចិត្រា ធ្វើឲ្យម្ដាយកើតទុក្ខធំ ទ្រាំមិនបានជនដៃដល់​ខាងលើសម្រេចចចិត្តទៅបាញ់ស្រ្តីរង​គ្រោះចំនួនបីគ្រាប់បណ្ដាឲ្យស្លាប់។

ករណីកូនប្រុសបាញ់សម្លាប់ស្រ្តីកំណាន់របស់ឪពុក​មិនទាន់បានចប់ស្របគ្រប់ផង ស្រាប់តែមានករណីមួយទៀតបានកើតឡើងបើកទំព័រឆ្នាំ២០២០ គឺករណី​មន្ត្រីកងរាជអាវុធហត្ថ ពាក់ស័ក្ដិ៍ ៤ ឈ្មោះ ដួង មុន្នីរដ្ឋ បាញ់ប្រហារជនរងគ្រោះឈ្មោះ ហូ មិនា (DJMINI) ដែលត្រូវជាមិត្តនឹងគ្នាបណ្ដា​ឲ្យស្លាប់ភ្លាមៗ​នៅកន្លែងកើតហេតុ ក្នុងភោជនីយដ្ឋានហេបភីណេស ផ្ទះលេខ៨៥ ផ្លូវលេខ៦៣ ភូមិ៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០។

ក្រោយកំណត់មុខសញ្ញាបានកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបញ្ជូនដីកាទៅគ្រប់ច្រកព្រំដែនទូទាំង​ប្រទេសដើម្បីតាមចាប់ជន​ដៃជាមន្ត្រីកងរាជអាវុធហត្ថ ពាក់ស័ក្ដិ៍ ៤ ឈ្មោះ ដួង មុន្នីរដ្ឋ មកផ្ដន្ទាទោសតាមច្បាប់ ។ គ្រានោះមិត្តរួមអាជីព្វរបស់ជនរងគ្រោះ បានបង្ហាញក្ដីសង្ឃឹមថា​នឹងអាចរកយុត្តិធម៌​ជូនជនរងគ្រោះបាន។ កាលពីថ្ងៃទី១៤ ខែកមរា ឆ្នាំ២០២០កន្លងទៅដែរ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាអោយឈ្មោះ ដួង មុន្នីរដ្ឋ ចូលបង្ហាញខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ អោយបានមុនថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០២០ តែដល់ថ្ងៃកំណត់មិនឃើញ ដួង មុន្នីរដ្ឋ ចូលខ្លួននោះទេ ហើយករណីមិនចូលខ្លួននេះ ត្រូវបានកំលាំងនរគបាលព្រហ្មទណ្ឌបានកំណត់មុខសញ្ញា ហើយបានសន្និដ្ឋានថា ជននេះបានរត់គេចខ្លួនទៅប្រទេសថៃ។ យ៉ាងនេះទាំងសាច់ញ្ញាត្តិ និងមិត្តរួមអាជីព្វរបស់DJ MINIនៅតែបង្ហោះសារលើបណ្ដាញសង្គមហ្វេសបុកស្ទើរតែរាល់ថ្ងៃបង្ហាញពីសកម្មភាពរបស់ជនរងគ្រោះ ទាំងរូបភាព និងវីដេអូចាស់ៗ ដើម្បីបង្ហាញពីការនឹករលឹក នឹងទាមទារយុត្តធម៌។

រឿងមួយមិនទាន់ស្ងប់ រឿងមួយទៀតក៏ចូលមក ករណីម្ដងនេះធ្វើឲ្យមហាជនហួសចិត្តជាខ្លាំង ព្រោះជាករណីគូដណ្ដឹងជិតរៀបការបាញ់សម្លាប់គូដណ្ដឹងខ្លួនឯង។ នារីម្នាក់បានស្លាប់ ដោយសារបុរសជាគូដណ្ដឹងជានាយទាហាន នៅអង្គភាព ង៧០ បច្ចុប្បន្ន មានឋានន្តរស័ក្តវរសេនីយត្រី បាញ់ កាលពីម៉ងម៉ោង១២និង១០យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០កន្លងទៅ នៅចំណុចផ្ទះលេខH-03 ផ្លូវលំBT ក្នុងបុរីរំចេកអូឌឹមសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ជាផ្ទះចំណងដៃអាពាហ៍ពិពាហ៍ ដែលត្រៀមនឹងចូលរោងការនៅខែមីនា ខាងមុខ ។

ករណីនេះបានធ្វើមហាជនឆ្ងល់ជាខ្លាំងថាជាមូលហេតុអ្វឲ្យពិតប្រាកដ ទាំងដែលការសន្និដ្ឋានដំបូងថាគឺជាករណីប្រច័ណ្ឌ រឿងនេះកាន់តែធ្វើឲ្យមហាជន ចង់ដឹងថែមទៀត ព្រោះតែជនដៃដល់នេះ ហ៊ានហួសពីការស្មាន ហ៊ានបាញ់សម្លាប់គូដណ្ដឹងខ្លួនដែលស្រលាញ់គ្នាជាង១០ឆ្នាំហើយ យកសាកសពនាងទៅប្លុកចោលនៅមន្ទីពេទ្យហើយ នៅថ្ងៃបុណ្យ៧ថ្ងៃរបស់ស្រ្តីរងគ្រោះ ហ៊ានផុសក្នុងបណ្ដាញសង្គមFacebookថាខ្លួននឹងមកចូលរួមបុណ្យទៀត។ ករណីនេះបានធ្វើឲ្យអ្នកនៅក្នុងបណ្ដាញ​សង្គមនាំគ្នាបញ្ជេញមតិខុសៗគ្នា តែដល់ថ្ងៃជាក់ស្ដែងញាត្តិមិត្តរបស់ស្រ្តីរងគ្រោះរង់ចាំការមកចូលរួមរបស់ជនដៃដល់មិនឃើញសោះ ជាងនេះទៅទៀតទាំងបងប្អូន និងមិត្តរបស់ស្រ្តីស្រស់ស្អាតរងគ្រោះខាងនេះនៅតែបន្តផុសសារអំពាវនាវឲ្យរកយុត្តិធម៌របស់រហូតដល់ដើមខែកុម្ភៈឆ្នាំ២០២០នេះហើយ គ្មានតំរុយសោះពីបុរស​ជាជនដៃដល់ត្រូវជាគូដណ្ដឹង​របស់ជនរងគ្រោះនោះទេ៕

ដោយ៖ ពុទ្ធិកា

Leave a Reply

Your email address will not be published. Required fields are marked *