ម្ចាស់មេដាយសំរិទ្ធិប្រដាល់សេរីគុនខ្មែរដំបូងគេបានត្រៀមឡើងសង្វៀនលំដាប់ពិភពលោក RISE នៅប្រទេស ជប៉ុន

ភ្នំពេញ៖ លោក TOMMY តំណាង Mas Fight Cambodia បានប្រាប់សារព័ត៌មានគេហទំព័រ   www.radioclub24.com ថានៅពេលនេះស្ថានីយទូរទស្សន៍ TOWN FULL HD TV បានចុះកុងត្រាជាមួយកីឡាករប្រដាល់សេរីគុនខ្មែរប្រភេទទម្ងន់ ៥៥Kg ខេម ចាន់ វ័យ ២៤ឆ្នាំ ដែលជាម្ចាស់មេដាយសំរិទ្ធិ ស៊ីហ្គេម ត្រៀមបញ្ជូនទៅប្រកួតលើសង្វៀនពិភពលោក RISE ដណ្តើមខ្សែរក្រវ៉ាត់ពីកីឡាករ ថេន ស៊ិន (Ten Shin) ជនជាតិជប៉ុន ដែលជាដៃគូធ្លាប់ប្រកួតជាមួយកីឡាករល្បីកំរិតពិភពលោកដូចជាកីឡាករ រថថាំង ជនជាតិថៃ និងកីឡាករ Floyd ជនជាតិអាមេរិក។

លោក TOMMY បានបញ្ជាក់ទៀតថាការប្រកួតលើសង្វៀនពិភពលោក RISE នៅប្រទេស ជប៉ុន ចាប់ផ្តើមក្នុងខែមេសា ឆ្នាំ២០២០ ដោយមានការចូលរួមប្រកួតជម្រុះពីសំណាក់កីឡាករខ្លាំងៗមកពី ៨ប្រទេសផ្សេងគ្នា ដែលកីឡាករមួយរូបចុងក្រោយ នឹងត្រូវឡើងទៅប៉ះជាមួយកីឡាករជប៉ុន ថេន ស៊ិន ជាដៃគូចាស់របស់កីឡាករ រថថាំង ជនជាតិថៃ និងកីឡាករប្រដាល់ពិភពលោក Floyd ជនជាតិអាមេរិក។

អ្នកតំណាងកម្មវិធីប្រដាល់សេរី Mas Fight Cambodia បានប្រាប់ RADIOCLUB24 បន្តទៀតថាកីឡាករ ខេម ចាន់ ម្ចាស់មេដាយស៊ីហ្គេម បានសន្យាថាខ្លួននិងខិតខំវឹកហាត់ដណ្តើមយកជ័យជំនះជូនជាតិឲ្យខានតែបាន ហើយកីឡាករម្ចាស់មេដាយសំរិទ្ធរូបនេះក៏ខិតខំស្វែងរកបច្ចេកទេសប្រដាល់ល្អៗ និងសិក្សាពីចំណុចខ្លាំង និងចំណុចខ្សោយគូប្រកួត។

ក្រៅពីនេះលោក TOMMY ក៏បានអំពាវនាវសូមឲ្យប្រជាជនខ្មែរ ជួយលើកទឹកចិត្តដល់កីឡាករ និងការចែករំលែកដំបូមានបច្ចេកទេសល្អៗ ហើយកីឡាករក៏ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យដល់កំរិតដើម្បីចេញទៅដណ្តើមជ័យជំនះលើសង្វៀនអន្តរជា​តិ​។

លោក TOMMY បញ្ជាក់ទៀតថា ស្ថានីយទូរទស្សន៍ TOWN FULL HD TV មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយក្លឹបប្រដាល់អន្តរជាតិជាច្រើនប្រទេស ហើយចាប់ពីពេលនេះតទៅតាមរយៈស្ថានីយទូរទស្សន៍ TOWN FULL HD TV នឹងបញ្ជូនកីឡាករប្រដាល់សេរីគុណខ្មែរចេញទៅប្រកួតលើសង្វៀតពិភពលោកកាន់តែច្រើន និងធ្វើឲ្យអន្តរជាតិបានស្គាល់ពីក្បាច់ប្រដាល់សេរីគុនខ្មែរ ដែលជាក្បាច់ប្រដាល់របស់ខ្មែរមានយុវកាលរាប់ពាន់ឆ្នាំ និងមានភស្តុតាងយ៉ាងពិតប្រាដកតាមរយៈរូបចម្លាក់យ៉ាងល្អឯកនៅលើជញ្ជាំងប្រាសាទអង្គរវត្ត៕

Leave a Reply

Your email address will not be published. Required fields are marked *