អ៊ុយក្រែន៖ រោងចក្រថាមពលធំបំផុតទី២ របស់អ៊ុយក្រែន ក្រោយកងកម្លាំងគាំទ្រដោយរុស្ស៊ីបានអះអាងពីការដណ្ដើមបានការគ្រប់គ្រង ប៉ុន្តែក្រុង Kyiv ពុំបានបញ្ជាក់ពីការចូលកាន់កាប់របស់រុស្ស៊ីនោះទេ ដោយគ្រាន់តែនិយាយថា ការវាយប្រយុទ្ធគ្នានៅក្បែររោងចក្រនោះនៅតែបន្ត។ កងកម្លាំងគាំទ្រដោយរុស្ស៊ីបានកំពុងប្រឹងប្រែងវាយរុលទៅមុខដោយថ្មើរជើង ចាប់តាំងពីការដណ្ដើមបានទីក្រុង Lysychansk ភាគខាងកើតអ៊ុយក្រែនកាលពីដើមខែកក្កដានេះ។
កាលពីថ្ងៃពុធម្សិលមិញ វីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម អ្នកប្រយុទ្ធចេញពីក្រុមហ៊ុនយោធាឯកជន Wagner របស់រុស្ស៊ីកំពុងស្ថិតនៅសមរភូមិជួរមុខនៃរោងចក្រថាមពល Vuhlehirsk ដែលសារព័ត៌មានរដ្ឋរុស្ស៊ីមួយចំនួនសំអាងប្រភពពីក្រុមមន្ត្រីគាំទ្រដោយរុស្ស៊ី បានរាយការណ៍ពីការវាយសម្រុកចូលក្នុងរោងចក្រនោះដាច់ដោយឡែកពីគ្នា៕