កាលពី​ថ្ងៃ​ពុធម្សិលមិញ​ ​មន្ត្រី​អាមេរិក​ដែល​មិន​បញ្ចេញ​ឈ្មោះ បាននិយាយថា មន្ទីរ​បញ្ច​កោណ​អាច​បញ្ជូន​នាវា យន្តហោះ និង​ប្រព័ន្ធ​ឈ្លប​យក​ការណ៍​បន្ថែម​ទៀត ដើម្បី​ការពារ​ប្រធាន​សភា​អាមេរិក​លោកស្រី Nancy Pelosi ប្រសិនបើ​លោកស្រី​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កោះ​តៃវ៉ាន់​ តាម​ការ​គ្រោង​ទុក​មែន​នោះ

សហរដ្ឋអាមេរិក៖ កាលពី​ថ្ងៃ​ពុធម្សិលមិញ​ ​មន្ត្រី​អាមេរិក​ដែល​មិន​បញ្ចេញ​ឈ្មោះ បាននិយាយថា មន្ទីរ​បញ្ច​កោណ​អាច​បញ្ជូន​នាវា យន្តហោះ និង​ប្រព័ន្ធ​ឈ្លប​យក​ការណ៍​បន្ថែម​ទៀត ដើម្បី​ការពារ​ប្រធាន​សភា​អាមេរិក​លោកស្រី Nancy Pelosi ប្រសិនបើ​លោកស្រី​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កោះ​តៃវ៉ាន់​ តាម​ការ​គ្រោង​ទុក​មែន​នោះ​។

សារព័ត៌មាន AP បាន​រាយការណ៍ថា  ផែនការ​បង្ការ​ជាមុន ដែល​ត្រូវ​បាន​កំពុង​បង្កើត​ឡើង​ដោយ​យោធា​អាមេរិក រួមមាន​ការ​បង្កើត​តំបន់​ការពារ​ទ្វេដង​សម្រាប់​ប្រធាន​សភា​រូប​នេះ អំឡុង​ការ​ធ្វើ​ដំណើរ​របស់​លោក​ស្រី​ទៅកាន់​កោះ​នេះ និង​ការ​ស្នាក់នៅ​ទីនោះ។ សារព័ត៌មាន AP បានបន្តទៀតថា ក្រុម​មន្ត្រី​ក៏បាន​លើកឡើង​ផង​ដែរ ពី​ភាព​ចាំ​បាច់​ក្នុង​ការ​បង្កើត​ឲ្យ​មាន​តំបន់​ទ្រនាប់​ជុំវិញ​វត្តមាន និង​យន្តហោះ​របស់​លោក​ស្រី Pelosi អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី ដែល​ជា​ការ​ត្រៀម​ការពារ​សម្រាប់​ឧបទ្ទវហេតុ​ធំ​ៗ​នានា​ពាក់ព័ន្ធ​នឹង​ប្រទេស​ចិន​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Zhao Lijian បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ពុធដែល​ថា ប្រសិនបើ​សហរដ្ឋអាមេរិក​នៅតែ​ធ្វើ​អ្វី​តាមតែ​ចិត្ត​ខ្លួនឯង និង​ប្រជែង​ខ្សែបន្ទាត់​ក្រោម​របស់​ចិននោះ​ ពិតជា​នឹង​ជួប​ការ​ឆ្លើយ​តប​ដោយ​កម្លាំង​មិន​ខាន៕