កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌបឹងកេងកង បានបញ្ជូនជនសង្ស័យឈ្មោះ អ៊ូ សុភី ភេទប្រុស អាយុ៣៦ ឆ្នាំ ពាក់ព័ន្ធពីបទឃាតកម្ម (បាញ់សម្លាប់មនុស្ស) និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ។