នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ផ្ញើសារ​អបអរសាទរខួប៥ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជី​បេតិកភណ្ឌ​ពិភពលោក

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ផ្ញើសារ​អបអរសាទរខួប៥ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជី​បេតិកភណ្ឌ​ពិភពលោក។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២​នេះជា​ខួប​៥​ឆ្នាំ​ហើយ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២២)។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវសូមចូលរួមថែរក្សា​ការពារ​ប្រាសាទ​បុរាណ​ទាំង​អស់​នៅ​ទូទាំងប្រទេសឲ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់ផងដែរ៕