ជនសង្ស័យឈ្មោះ អ៊ូ សុភី  មុខរបរអ្នកបើកបរ ដែលបានបាញ់សម្លាប់បុរសម្នាក់នៅផ្លូវ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង ១:០០រសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន បានហើយ

បើតាមប្រភពពីស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ូ សុភី  មុខរបរអ្នកបើកបរ ដែលបានបាញ់សម្លាប់បុរសម្នាក់នៅផ្លូវ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង ១:០០រសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន ជនសង្ស័យឈ្មោះ អ៊ូ សុភី បានហើយ ដោយសមត្ថកិច្ចបានចំណាយពេលស្រាវជ្រាវ ត្រឹមតែ ១៩ម៉ោងប៉ុណ្ណោះ ដើម្បីចាប់ខ្លួនជនសង្ស័យ៕