លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy)ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា កងកម្លាំងរបស់អ៊ុយក្រែន ពិតជាបានដកថយចេញពីទីក្រុងលីស៉ីចាន់ស៍្ក (Lysychansk) ក្នុងតំបន់ដុនបាស់ (Donbas) ភាគខាងកើត ប៉ុន្តែលោកប្តេជ្ញាថានឹងដណ្តើមការគ្រប់គ្រងទីក្រុងនេះមកវិញ ដោយប្រើអាវុធដែលជាជំនួយពីលោកខាងលិច

(កៀវ)៖ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy)ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា កងកម្លាំងរបស់អ៊ុយក្រែន ពិតជាបានដកថយចេញពីទីក្រុងលីស៉ីចាន់ស៍្ក (Lysychansk) ក្នុងតំបន់ដុនបាស់ (Donbas) ភាគខាងកើត ប៉ុន្តែលោកប្តេជ្ញាថានឹងដណ្តើមការគ្រប់គ្រងទីក្រុងនេះមកវិញ ដោយប្រើអាវុធដែលជាជំនួយពីលោកខាងលិច។

លោក ហ្សេលេនស្គី បានបញ្ចាក់ថា «ពិតណាស់ មេបញ្ជាការនៃកងទ័ពរបស់យើង បានថយចេញពីតំបន់សមរភូមិ ទីក្រុងលីស៉ីចាន់ស៍្ក ដែលរងការវាយប្រហារយ៉ាងខ្លាំងក្លាពីសំណាក់កងទ័ពរុស្ស៉ី ប៉ុន្តែយើងប្តេជ្ញាថានឹងដណ្តើមយកមកវិញឲ្យបាន និងសូមអរគុណដល់ សម្ព័ន្ធមិត្តចំពោះការបន្តផ្តល់អាវុធទំនើបជាបន្តបន្ទាប់មកកាន់ទីក្រុងកៀវ»។ លោកបានបន្តថា អ៊ុយក្រែននឹងវាយបកវិញដោយប្រើអាវុធរយៈចម្ងាយឆ្ងាយ ដូចជាមីស៉ីល HIMARS របស់សហរដ្ឋអាមេរិកជាដើម៕