កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ មន្ត្រីជាន់ខ្ពស់អាមេរិក បានប្រាប់ឱ្យដឹងថា សហរដ្ឋអាមេរិកមិនបានឃើញប្រទេសចិនគេចវេសពីការដាក់ទណ្ឌកម្ម ឬផ្តល់ឧបករណ៍យោធាដល់ប្រទេសរុស្ស៊ីនោះទេ

(វ៉ាស៊ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ មន្ត្រីជាន់ខ្ពស់អាមេរិក បានប្រាប់ឱ្យដឹងថា សហរដ្ឋអាមេរិកមិនបានឃើញប្រទេសចិនគេចវេសពីការដាក់ទណ្ឌកម្ម ឬផ្តល់ឧបករណ៍យោធាដល់ប្រទេសរុស្ស៊ីនោះទេ ដោយបន្ថែមថាវិធានការអនុវត្តច្បាប់ដែលបានធ្វើឡើងកាលពីដើមសប្តាហ៍នេះ បានផ្តោតលើក្រុមហ៊ុនចិនមួយចំនួន មិនមែនរដ្ឋាភិបាលនោះទេ។

សូមជម្រាបថា ក្រុមហ៊ុនចំនួនប្រាំរបស់ចិនទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មកាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រោមបទចោទប្រកាន់ថា បានគាំទ្រដល់មូលដ្ឋានឧស្សាហកម្មយោធា និងការពារជាតិរបស់រុស្ស៊ី ខណៈដែលទីក្រុងម៉ូស្គូកំពុងធ្វើសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។

មន្ត្រីអាមេរិកបានបញ្ចាក់និងព្រមានអំពីផលវិបាក រួមទាំងការដាក់ទណ្ឌកម្ម ប្រសិនបើចិនផ្តល់ការគាំទ្រជាសម្ភារៈសម្រាប់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី ប៉ុន្តែបាននិយាយជារើយៗថា ពួកគេមិនទាន់រកឃើញការគាំទ្រផ្នែកយោធា និងសេដ្ឋកិច្ចរបស់ចិន ដល់ទីក្រុងម៉ូស្គូនៅឡើយទេ៕