លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រាប់ឱ្យដឹងថា លោកនឹងផ្តល់ជំនួយសន្តិសុខចំនួន ៨០០លានដុល្លារបន្ថែមទៀតទៅឲ្យប្រទេសអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ ដើម្បីប្រយុទ្ធប្រឆាំងការវាយលុករបស់រុស្ស៊ី។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក Biden បាននិយាយថា កញ្ចប់ជំនួយនឹងត្រូវបញ្ជាក់លម្អិតជាផ្លូវការ ដោយរដ្ឋបាលរបស់លោកនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ៕