រុស្ស៊ី៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រុស្ស៊ីបានបោះបង់ចោលកោះពស់នៅសមុទ្រខ្មៅ ដែលប្រគល់ជ័យជម្នះដ៏ធំសម្រាប់អ៊ុយក្រែន ប៉ុន្តែនៅតែផ្ដោតលើការវាយលុករុលទៅមុខ ដើម្បីឡោមព័ទ្ធមូលដ្ឋានរឹងមាំចុងក្រោយរបស់ក្រុមអ្នកតស៊ូអ៊ុយក្រែនក្នុងខេត្ត Luhansk ភាគខាងកើតប្រទេសនេះ។ សកម្មភាពនេះអាចបន្ធូរការក្ដោបក្ដាប់ នៃការបិទច្រករបស់រុស្ស៊ីលើកំពង់ផែរបស់អ៊ុយក្រែន ធ្វើឱ្យការដឹកជញ្ជូនស្បៀងអាហារចេញពីប្រទេសផ្គត់ផ្គង់គ្រាប់ធញ្ញជាតិឈានមុខគេ ក្នុងចំណោមប្រទេសនាំចេញជាច្រើនរបស់ពិភពលោក។

ក្រសួងការពារជាតិរុស្ស៊ីបានបញ្ចាក់ថា ខ្លួនបានសម្រេចចិត្តដកកងទ័ពចេញពីកោះនេះ ជាកាយវិការប្រកបដោយសុចន្ទៈ។ យើងបានបង្ហាញដល់សហគមន៍អន្តរជាតិថា រុស្ស៊ីមិនបានរារាំងកិច្ចខិតខំប្រឹងប្រែងពីសំណាក់អង្គការសហប្រជាជាតិ រៀបចំឲ្យច្រករបៀងមនុស្សធម៌សម្រាប់ការនាំចេញផលិតផលកសិកម្មពីអ៊ុយក្រែនទេ៕