អ៊ុយក្រែន៖ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានទទូចឱ្យសម្ព័ន្ធណាតូដឹកនាំដោយសហរដ្ឋអាមេរិក ជួយគាំទ្រដល់ប្រទេសរបស់លោក ។
ប្រធានាធិបតីអ៊ុយក្រែន បាននិយាយប្រាប់ មេដឹកនាំណាតូថា វាក៏ជាជំនួយបន្ទាន់ផងដែរ ដើម្បីឲ្យអ៊ុយក្រែនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដណ្ដើមជ័យជម្នះ បើពុំនោះទេនឹងក្លាយជាសង្គ្រាមអូសបន្លាយពេលរវាងរុស្ស៊ី និងអ្នកទាំងអស់គ្នា។ ប្រទេសរបស់លោក ត្រូវការទាំងជំនួយផ្នែកយោធា និងហិរញ្ញវត្ថុដោយផ្ទាល់ ដោយបន្ថែមថា កញ្ចប់ថវិកាចំនួន ៥ពាន់លានដុល្លារក្នុងមួយខែគឺជារឿងចាំបាច់ណាស់ ដើម្បីទប់ទល់ឱនភាពថវិការបស់ខ្លួន។ ក្រុមមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបានអំពាវនាវម្តងហើយម្តងទៀត ទៅកាន់លោកខាងលិចឱ្យផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ។
លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានបញ្ចាក់ថា ជំនួយហិរញ្ញវត្ថុ និងការបញ្ជូនអាវុធមកឲ្យអ៊ុយក្រែនសុទ្ធតែមានសារៈសំខាន់ណាស់ ហើយយើងត្រូវការប្រាក់ចំនួន ៥ពាន់លានដុល្លារជារៀងរាល់ខែ សម្រាប់ការការពារ និងផ្នែកការពារជាតិ៕