នៅថ្ងៃពុធម្សិលមិញ មេដឹកនាំសហរដ្ឋអាមេរិក, កូរ៉េខាងត្បូង និងជប៉ុន មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសាកល្បង មីស៉ីលរបស់កូរ៉េខាងជើង និងបានព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀត សម្រាប់ត្រៀមនូវការគំរាមកំហែង ណាមួយ ដែលបង្កឡើងដោយទីក្រុងព្យុងយ៉ាង

(ម៉ាឌ្រីត)៖ នៅថ្ងៃពុធម្សិលមិញ មេដឹកនាំសហរដ្ឋអាមេរិក, កូរ៉េខាងត្បូង និងជប៉ុន មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសាកល្បង មីស៉ីលរបស់កូរ៉េខាងជើង និងបានព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀត សម្រាប់ត្រៀមនូវការគំរាមកំហែង ណាមួយ ដែលបង្កឡើងដោយទីក្រុងព្យុងយ៉ាង។

មេដឹកនាំទាំងបីប្រទេសខាងលើ បានជួបគ្នានៅខាងក្រៅកិច្ចប្រជុំកំពូលណាតូ (NATO) នៅឯទីក្រុងម៉ាឌ្រីត (Madrid) ប្រទេសអេស្ប៉ាញ ដោយបានយល់ថា វឌ្ឍនភាពនៃកម្មវិធីនុយក្លេអ៊ែរ និងមីស៉ីលកូរ៉េខាងជើងបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមិនត្រឹមតែ ឧបទ្វីបកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែវាក៏គំរាមកំហែងដល់តំបន់អាស៉ីបូព៌ា និងពិភពលោកផងដែរ។

ការសាកល្បងមីស៉ីលរបស់កូរ៉េខាងជើងជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ បានធ្វើឱ្យមេដឹកនាំទាំងបី ស្វែងរកមធ្យោបាយបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពកំញើញប្រឆាំងនឹងកូរ៉េខាងជើង, ការអភិវឌ្ឍសមត្ថភាពរបស់យោធាអាមេរិក ជាពិសេសកងកម្លាំងនុយក្លេអ៊ែរ ដើម្បីទប់ស្កាត់ ការវាយប្រហារលើសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក រួមជាមួយនឹងកិច្ចសហប្រតិបត្តិការសន្តិសុខផ្សេងទៀត៕