លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy កាលពី​ថ្ងៃ​ចន្ទម្សិលមិញ បានថ្លែង​ទៅកាន់​ក្រុម​មេដឹកនាំ G7 ថា ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ត្រូវតែ​បញ្ចប់​នៅ​ដំណាច់​ឆ្នាំនេះ

​​ ​(អ៊ុយក្រែន)៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy កាលពី​ថ្ងៃ​ចន្ទម្សិលមិញ បានថ្លែង​ទៅកាន់​ក្រុម​មេដឹកនាំ G7 ថា ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ត្រូវតែ​បញ្ចប់​នៅ​ដំណាច់​ឆ្នាំនេះ​ លោក Zelenskyy​ ក៏បាន​អំពាវនាវ​ផង​ដែរ​ឲ្យ​បង្កើន​ទណ្ឌកម្ម​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀតលើ​ទីក្រុង Moscow

លោក Zelensky ថ្លែង​ទៅកាន់​ក្រុម​មេដឹកនាំ​ចក្រភព​អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និង​សហរដ្ឋអាមេរិកតាម​វីដេអូ ថាទាហាន​អ៊ុយ​ក្រែ​នបាន​ប្រយុទ្ធ​ក្នុង​ពេល​វេលា​ដ៏​លំបាក​បំផុត ប្រឆាំង​នឹង​កងកម្លាំង​រុស្ស៊ី​នៅ​ពេល​រដូវរងា​ដ៏​គ្រោះថ្នាក់​ចូល​មក​ដល់ ដោយ​ជំរុញ​ឲ្យ​ក្រុម​មេដឹកនាំ​ប្រទេស G7 ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព​ដើម្បី​បញ្ឈប់​ជម្លោះ​នៅ​ត្រឹម​ដំណាច់​ឆ្នាំនេះ​ ស្រប​ពេល​ស្នើសុំ​ប្រព័ន្ធ​ប្រឆាំង​យន្តហោះ ព្រមទាំង​ការធានា​សន្តិសុខ​៕