(មូស្គូ)៖ នៅថ្ងៃអាទិត្យម្សិលមិញ លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី បាននិយាយថា ប្រទេសលោកខាងលិចមានការស្ទាក់ស្ទើ សម្រាប់ការឆ្លើយតបនឹងសំណួររបស់រុស្ស៉ីអំពីបញ្ហាទាហានស៉ីឈ្នួលរបស់ពួកគេ នៅអ៊ុយក្រែន។
ទូរទស្សន៍រុស្ស៉ីរ៉ូស៊ីយ៉ា វ័ន (Rossiya-1) លោកស្រី ហ្សាខារ៉ូវ៉ា ត្រូវបានពិធីករចោទសួរថាតើសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានទាក់ទងទៅខាងរុស្ស៉ីដែរឬទេ ដើម្បីសាកសួរអំពីបញ្ហាពាក់ព័ន្ធនឹងជនជាតិអាមេរិក ដែលកំពុងចូលរួមប្រតិបត្តិការនៅអ៊ុយក្រែននោះ?លោកស្រីបានឆ្លើយតបថា «ប្រទេសលោកខាងលិចកំពុងបង្កហេតុ និងអួតអាង ហើយពួកគេមិនចង់ឆ្លើយសំណួរដែលយើងសួរអំពីសកម្មភាពរបស់ពួកគេទេ គឺដូចអ្វីដែលឯកអគ្គរដ្ឋទូតរុស្ស៉ី ប្រចាំនៅទីក្រុងឡុងដ៏ លោក អាន់ដ្រេ កេលីន (Andrey Kelin) បានលើកឡើងយ៉ាងដូច្នោះដែរ»៕