កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​នបាននិយាយថា ទីក្រុង Kyiv នៅតែ​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ទំនាក់ទំនង​ផ្នែក​ការទូត​ជាមួយ​ប្រទេស​រុស្ស៊ី ប៉ុន្តែ​អ៊ុយ​ក្រែ​ន​នឹង​មិន​ទទួល​យក​ឱសានវាទ​ឡើយ​

អ៊ុយក្រែន៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​នបាននិយាយថា ទីក្រុង Kyiv នៅតែ​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ទំនាក់ទំនង​ផ្នែក​ការទូត​ជាមួយ​ប្រទេស​រុស្ស៊ី ប៉ុន្តែ​អ៊ុយ​ក្រែ​ន​នឹង​មិន​ទទួល​យក​ឱសានវាទ​ឡើយ​។ លោក​បាន​និយាយថា​ ការងារ​របស់លោក​គឺ​ធ្វើឱ្យ​ប្រាកដថា ​យើង​ស្ដារឡើងវិញ​បូរណភាព​ទឹកដី​របស់​យើង យើង​ការពារ​ដែន​អធិបតេយ្យភាព ហើយ​លោក​បាន​និយាយ​ថា ​ការ​អះអាង ​និង​ឱសានវាទ​ទាំងអស់​ដែល​ដាក់​ចេញ​ដោយ​រុស្ស៊ី​គឺ​ខុសច្បាប់ យើង​មិន​អាច​ទទួល​យក​បាន​នោះ​ទេ​។​

​លោករដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន បានបញ្ចាក់ថា លោក​មិន​ដឹង​អំពី​ទណ្ឌកម្ម​ណាមួយ ​ដែល​នឹង​ហាមឃាត់​ការនាំចេញ​របស់​អ៊ុយ​ក្រែ​ន ឬ​កំណត់​ការ​នាំចេញ​ផលិតផល​កសិកម្ម​របស់​អ៊ុយ​ក្រែ​ន ឬ​ការនាំចេញ​ផលិតផល​កសិកម្ម​រប​ស់​រុស្ស៊ី​នោះទេ​។ លោករដ្ឋមន្ត្រី បានបន្ថែមថា យោធា​រុស្ស៊ី​បាន​រារាំង​អ៊ុយ​ក្រែ​ន​មិន​ឲ្យ​ចូល​ទៅ​កាន់​កំពង់ផែ​របស់​ខ្លួន​នៅ​សមុទ្រ​ខ្មៅ ​ដោយ​ទុកឱ្យ​ប្រទេស​នេះ​ជាប់​គាំង ហើយ​មិនអាច​នាំចេញ​ផលិត ផល​ស្បៀងអាហារ​របស់​ខ្លួនទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន៕