នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា  បានអនុញ្ញាតឱ្យលោកស្រី Ayda Unlu ចូលជួបជម្រាបលាបន្ទាប់ពីលោកស្រីត្រូវបញ្ចប់បេសកកម្មការងារនៅក្នុងប្រទេសកម្ពុជា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា  បានអនុញ្ញាតឱ្យលោកស្រី Ayda Unlu ចូលជួបជម្រាបលាបន្ទាប់ពីលោកស្រីត្រូវបញ្ចប់បេសកកម្មការងារនៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ការអនុញ្ញាតឱ្យចូលជួបជម្រាបលានេះផងដែរ សម្តេចតេជោ បានបំពាក់គ្រឿងឥស្សរិយយសមេដាយសហមេត្រី ជូនលោកស្រី Ayda Unlu គ្រឿងឥស្សរិយយស ផ្តល់កិត្តិយសជូនលោកស្រីឯកអគ្គរដ្ឋទូត ចំពោះកិច្ចប្រឹងប្រែងក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគី ផងដែរ។

សូមបញ្ជាក់ថា លោកស្រី Ayda Unlu បានមកបំពេញការងារឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា កាលពីឆ្នាំ២០១៨។ ក្នុងបេសកកម្មរយៈពេលប្រមាណ៤ឆ្នាំមកនេះ លោកស្រីបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគី៕