(សេអ៊ូល)៖ នៅថ្ងៃសុក្រ ខែមិថុនានេះ លោក យូន ស៊ុកយុល (Yoon Suk-yeol) ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឲ្យធ្វើការឆ្លើយតបក្នុងលក្ខណៈស៉ីចង្វាក់គ្នា ដើម្បីប្រឆាំងនឹងការបង្កហេតុដោយមីស៉ីលរបស់កូរ៉េខាងជើង។
សូមបញ្ចាក់ផងដែរថា វិទ្យាស្ថានសា្រវជ្រាវមួយមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា កូរ៉េខាងជើង ទំនងជាបានពង្រីកការងារកែលម្អ នៅឯទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែរដល់រូងក្រោមដីទី២ ក្នុងបរិបទដែលក្រុមមន្ត្រីអាមេរិក និងកូរ៉េខាងត្បូងបារម្ភថា កូរ៉េខាងជើងអាចនឹង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ គ្រប់ពេលវេលា៕