កាលពីថ្ងៃអាទិត្យម្សិលមិញ លោក Igor Konashenkov អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី បានប្រាប់ឱ្យដឹងថា ឃ្លាំងស្តុកមួយកន្លែងត្រូវបានបំផ្លាញក្នុងប្រទេសអ៊ុយក្រែន ជាកន្លែងដែលស្តុកទុកគ្រាប់រំសេវផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក និងអឺរ៉ុប

(រុស្ស៊ី)៖កាលពីថ្ងៃអាទិត្យម្សិលមិញ លោក Igor Konashenkov អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី បានប្រាប់ឱ្យដឹងថា ឃ្លាំងស្តុកមួយកន្លែងត្រូវបានបំផ្លាញក្នុងប្រទេសអ៊ុយក្រែន ជាកន្លែងដែលស្តុកទុកគ្រាប់រំសេវផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក និងអឺរ៉ុប។

លោក Igor Konashenkov បានបន្តថា មីស៊ីល Kalibr ដែលបានបាញ់ចេញពីសមុទ្ររយៈចម្ងាយឆ្ងាយមានភាពជាក់លាក់ បានបំផ្លាញឃ្លាំងធំមួយនៅជិតទីតាំងលំនៅឋានក្រុង Chortkiv តំបន់ Ternopil ដោយមានប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះចល័ត និងគ្រាប់កាំភ្លើងធំដែលត្រូវបានផ្គត់ផ្គង់ដល់របបទីក្រុង Kiev ពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប៕