នៅ​ថ្ងៃអាទិត្យម្សិលមិញ ការប្រកួត​បាល់ទាត់​ពាន​រង្វាន់ AFC U-23 Asian Cup មាន​បួន​ក្រុម​បានឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ

​(បាល់ទាត់)៖ ​នៅ​ថ្ងៃអាទិត្យម្សិលមិញ ការប្រកួត​បាល់ទាត់​ពាន​រង្វាន់ AFC U-23 Asian Cup មាន​បួន​ក្រុម​បានឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ​។ ​បួន​ក្រុមដែលបាន​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ រួមមាន៖ (អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត U-23)  (ជប៉ុន U-23) (អូស្ត្រាលី U-23) (ក្រុម​ម្ចាស់ផ្ទះ​អ៊ូ​ស​ប៊ែ​គី​ស្ថាន U-23)។ បួនក្រុមមុនបាន​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយក្រុមនិមួយៗបានយកឈ្នះដូចជា៖ អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត U-23 បានយកឈ្នះ U-23 វៀតណាម ២ទល់និង០ – ជប៉ុន U-23 បានយកឈ្នះ កូរ៉េ ៣ទល់០- អូស្ត្រាលី U-23បានយកឈ្នះ ទួ​មែ​នី​ស្ថាន ១ទល់០- នឹងក្រុម​ម្ចាស់ផ្ទះ​អ៊ូ​ស​ប៊ែ​គី​ស្ថាន​បាន​យកឈ្នះ​អ៊ីរ៉ាក់​​ដោយ​បាល់កាត់សេចក្តី ១១ម៉ែត្រផងដែរ។

សូមបញ្ចាក់ថា ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រនឹងធ្វើឡើង នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដោយអូស្ត្រាលី​ត្រូវ​ជួប​ជាមួយ​អារ៉ាប៊ីសាអ៊ូឌីត និង​អ៊ូ​ស​ប៊ែ​គី​ស្ថាន​ជួប​ជប៉ុន​៕