លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានបន្ដជឿជាក់ និងបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់

(កណ្ដាល)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានបន្ដជឿជាក់ និងបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានបញ្ចប់ទៅនាពេលកន្លងទៅថ្មីៗនេះ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យដំណើរការឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ដ្រ ចំនួន៥ខេត្ដ លោកបណ្ឌិត បាននិយាយថា សន្លឹកឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានបង្ហាញច្បាស់ពីភាពជឿជាក់មកលើ សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ចាក់ថា «សូមអរគុណប្រជាពលរដ្ឋក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ក៏ដូចជានៅទូទាំងប្រទេស ដែលបានផ្តល់នូវភាពជឿជាក់លើគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ជាប្រធានគណបក្ស តាមរយៈការផ្តល់ជូននូវសន្លឹកឆ្នាតគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់លើសលប់ក្នុងការបោះឆ្នាតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណតិ្តទី៥ ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ»