(ភ្នំពេញ)៖ កាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បានប្រាប់ឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅក្នុងប្រទេសកម្ពុជា ដំណើរការយ៉ាងល្អត្រឹមត្រូវ សេរី មានតម្លាភាព និងយុត្តិធម៌។ ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅសណ្ឋាគារហៃយ៉ាត់ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២នេះ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ត្រូវបានបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ដោយមានប្រជាពលរដ្ឋ ៧៧.៩១ភាគរយ ស្មើនឹងជាង៧.១លាននាក់ បានមកចូលរួមបោះឆ្នោត ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង៩.២លាននាក់៕