សហរដ្ឋអាមេរិក បាននិយាយថា នឹងព្យាយាមដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង ប្រសិនបើទីក្រុងព្យុងយ៉ាងហ៊ានធ្វើតេស្ដអាវុធនុយក្លេអ៊ែរ

(UN)៖ សហរដ្ឋអាមេរិក បាននិយាយថា នឹងព្យាយាមដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង ប្រសិនបើទីក្រុងព្យុងយ៉ាងហ៊ានធ្វើតេស្ដអាវុធនុយក្លេអ៊ែរ បន្ទាប់ពីសេចក្ដីព្រាងដំណោះស្រាយដាក់ទណ្ឌកម្មមួយរបស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានចិន និងរុស្ស៉ី បោះឆ្នោតវ៉េតូ កាលពីសប្ដាហ៍មុន។

លោកស្រី ថូម៉ាស់ គ្រីនហ្វៀល បានបញ្ជាក់ថា «រឿងដំបូងគេ នោះគឺយើងត្រូវពង្រឹងការអនុវត្តទណ្ឌកម្មដែលមានស្រាប់ ហើយជាការពិតណាស់ យើងបានព្យាយាមសម្រេចឱ្យបាននូវដំណោះស្រាយចុងក្រោយនេះ ក៏ដូចជានឹងជំរុញកញ្ចប់ទណ្ឌកម្មបន្ថែមនៅពេលអនាគត»