រុស្ស៊ី៖ សារព័ត៌មាន The Guardian បានរាយការណ៍ថា ទាហានចំនួន ១១៥នាក់គឺជាផ្នែកមួយនៃទាហានសហព័ន្ធរុស្ស៊ី Rosgvardia ជាកងកម្លាំងដាច់ដោយឡែកពីយោធា ដែលត្រូវបានប្រើប្រាស់ដោយវិមានក្រឹមឡាំង ជាកម្លាំងសន្តិសុខផ្ទៃក្នុងប្រឆាំងនឹងអំពើភេរវកម្ម និងដើម្បីកម្ចាត់ក្រុមប្រឆាំងត្រូវបានបណ្ដេញចេញពីការងារ ដោយសារតែមិនស្ដាប់បញ្ជាឲ្យចូលប្រយុទ្ធនៅសមរភូមិក្នុងប្រទេសអ៊ុយក្រែន។
សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ឆ្មាំទាំង ១១៥នាក់បានជំទាស់ទៅនឹងការបញ្ចប់មុខតំណែងការងាររបស់ពួកគេ បន្ទាប់ពីតុលាការយោធារុស្ស៊ីបានច្រានចោលបណ្ដឹងរបស់ពួកគេ ផងដែរ។បើតាមសេចក្តីសម្រេចមួយដែលបង្ហោះតាមអ៊ីនធឺណិតកាលពីសប្តាហ៍មុន ចៅក្រមបានសម្រេចថា ទាហានទាំងនោះត្រូវបានបណ្តេញចេញដោយស្របច្បាប់៕