បញ្ជូន​ជនសង្ស័យ ពីរ​នាក់ ទៅ​សាលាដំបូង ខេត្តបាត់ដំបង កាលពី​ថ្ងៃអង្គារ ខែឧសភា ឆ្នាំ២០២២ម្សិលមិញ ពាក់ព័ន្ធ​នឹង​ករណី យក​ម៉ូតូមិត្តភក្តិទៅ​បញ្ចាំ និងម្នាក់ទៀត ទទួលផលចោរកម្ម

បាត់ដំបង បញ្ជូន​ជនសង្ស័យ ពីរ​នាក់ ទៅ​សាលាដំបូង ខេត្តបាត់ដំបង កាលពី​ថ្ងៃអង្គារ ខែឧសភា ឆ្នាំ២០២២ម្សិលមិញ ពាក់ព័ន្ធ​នឹង​ករណី យក​ម៉ូតូមិត្តភក្តិទៅ​បញ្ចាំ និងម្នាក់ទៀត ទទួលផលចោរកម្ម ។

នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្តបាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹម​សុង បានប្រាប់ឱ្យដឹងថា បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ  ករណីមិត្តភក្តិខ្ចី​ម៉ូតូយកទៅបញ្ចាំ កម្លាំងនគរបាល​ជំនាញ បាន​ចុះ​ស្រាវជ្រាវ រហូត​បានកំណត់​មុខសញ្ញា ដែលជនសង្ស័យបាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ ទៅ​ដាក់បញ្ចាំ នៅ​ហាង​បញ្ចាំមួយកន្លែង ដែល​ម្ចាស់​ហាង បានទទួលយក​ម៉ូតូ​បញ្ចាំ ពី​ជនសង្ស័យដោយគ្មានឯកសារ​ច្បាស់លាស់ នឹងបានរកឃើញ ទាំង​ម៉ូតូ​ដែល​ជាប់​ពាក់ព័ន្ធ ចំនួន ៨ គ្រឿង​ផ្សេងទៀតផងដែរ។

លោក វរសេនីយ៍ឯក បានបន្តថា ជនសង្ស័យទាំថពីនាក់រួមមានឈ្មោះ ទី១៖ឈ្មោះ ប៉េ សីហា ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ មាន​ទីលំនៅ ភូមិ​រំចេក​៤ សង្កាត់​រតនៈ (អ្នក​យក​ម៉ូតូមិត្តភក្តិ ទៅ​ដាក់បញ្ចាំ)  ទី២៖ឈ្មោះ អ៊ូច សារ៉ន ភេទ​ប្រុស អាយុ ៥៣ ឆ្នាំ មាន​ទីលំនៅ ភូមិ​សំរោង​ក្នុង ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង (អ្នកទទួលបញ្ចាំ )។ សមត្ថកិច្ច ​ដកហូតវត្ថុ​តាងបាន រួមមាន៖ ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ចំនួន ៦ គ្រឿង និង​ម៉ូតូ​ហុងដា ស្កុប​ពី ចំនួន ៣ គ្រឿង ។​

សូមបញ្ចាក់ថា ​ម៉ូតូម៉ាក​ហុងដា ឌ្រី​ម ស៊េរី​ឆ្នាំ​២០១០ មួយគ្រឿងពាក់​ស្លាក​លេខ បន្ទាយមានជ័យ ១C-៦៩៣៨ សមត្ថកិច្ចបាន ប្រគល់ជូន​ជនរងគ្រោះ ជា​ម្ចាស់​ដើម​វិញ​ផងដែរ ចំណែកវត្ថុតាង ម៉ូតូ​ផ្សេងទៀត ត្រូវបានសមត្ថកិច្ច រក្សា​ទុកជា​បណ្តោះអាសន្ន រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​ដើម មក​ទទួល​៕​